• 2021-01-12 01:52:37
  • បាល់ទះ

រំសាយហើយ ការប្រកួតរវាងស្នងការរាជធានីភ្នំពេញ និងស្នងការខេត្តបាត់ដំបង​

  • 2021-01-12 01:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្អែកនេះ ក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រកួតជាមួយក្រុមស្នងការខេត្តបាត់ដំបងនៅក្រុងបាត់ដំបង ប៉ុន្តែការប្រកួតនេះត្រូវបានរំសាយវិញ ដោយសារខ្លាចឆ្លងជំងឺ Covid-19។ នេះបើតាមការឱ្យដឹងពីលោកគ្រូ សោម ណារិទ្ធ គ្រូបង្វឹកបាល់ទះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ។

លោកគ្រូ សោម ណារិទ្ធ (សើច)

ទោះមិនបានទៅប្រកួតនៅបាត់ដំបង ប៉ុន្តែលោកគ្រូ សោម ណារិទ្ធ ក៏បាននឹងកំពុងស្វែងរកគូប្រកួតផ្សេងទៀតប្រកួតនៅភ្នំពេញឱ្យបានមុនការប្រកួតពាន៧មករាមកដល់។

លោកគ្រូបាល់ទះវ័យ៤៣ឆ្នាំ បញ្ជាក់បែបនេះ ៖«ប្រហែលជាថ្ងៃទី១៥អី ប្រកួតមិត្តភាពជាមួយអង្គរក្ស​ថ្ងៃ១៥ ឥឡូវកំពុងសុំទីលានវិសាខានៅហ្គ្រេនភ្នំពេញ»។

មួយរយៈចុងក្រោយនេះ មានការផ្ទុះជំងឺ Covid-19 ក្នុងខេត្តមួយរបស់ថៃ ហើយពលករ ឬពលរដ្ឋខ្មែរដែលចេញពីប្រទេសថៃមកកម្ពុជា ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ នៅខេត្តបាត់ដំបង ឬខេត្តផ្សេងទៀតដែលមានជាប់ព្រំប្រទល់ខ្មែរថៃ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់