• 2021-01-11 02:51:21
  • បាល់ទាត់

Mourinho បង្ហាញ​ការ​ពេញ​ចិត្ត​លើ Alli ឡើង​វិញ ក្រោយ​ជួយ​ក្រុម​ឈ្នះ​យប់​មិញ

  • 2021-01-11 02:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​បញ្ជាក់​ថា Dele Alli គឺ​ត្រឡប់​មក​​ក្នុង​គម្រោង​របស់ Spurs វិញ​ហើយ។​ គេ​អាច​នឹង​បង្ហាញ​វត្តមាន​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ជំនួប​ជាមួយ Aston Villa ​នៅ​​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។

Alli វ័យ​២៤​ឆ្នាំ​​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែនទែន​សម្រាប់​យប់​មិញ នាំ Spurs យក​ឈ្នះ​ក្រុម​ស្ថិត​នៅ​លំដាប់​ក្រោម Marine ៥-០។ Carlos Vincius អាច​ធ្វើ​បាន​៣​គ្រាប់​តែ​ម្នាក់​ឯង។

សម្រាប់​រដូវ​កាល​ថ្មី​នេះ កីឡាករ​សញ្ជាតិ​អង់គ្លេស​​មិន​សូវ​មាន​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ Premier League ទេ ពោល​ទើប​តែ​លេង​បាន​៤​ប្រកួត​ប៉ុណ្ណោះ។ Alli កំពុង​មាន​ការ​ទាក់ទង​ទៅ​លេង​នៅ PSG ដែល​បច្ចុប្បន្ន​មាន​លោក Mauricio Pochettino ជា​អ្នក​ដឹក​នាំ។

ប៉ុន្តែ Alli ហាក់​មាន​តម្រុយ​ល្អ​អាច​បន្ត​នៅ Spurs បន្ត​ទៀត ក្រោយ​​លោក Mourinho និយាយ​ពាក្យ​សរសើរ។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា លោក​ពេញ​ចិត្ត​​ភាព​ជា​កីឡាករ​អាជីព​និង​អត្តចរិត​របស់ Alli។ ហើយ​នៅ​ប្រកួត​បន្ទាប់ Alli អាច​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់