• 2021-01-08 07:31:43
  • កីឡា​ផ្សេង​ៗ

ជើងឯក​ពាន​អុកចត្រង្គ​ សុខ​ លឹមហេង៖​ កីឡាករ​ចូលរួម​ឆ្នាំ​នេះ​មាន​សមត្ថភាព​រីកចម្រើន​ច្រើន

  • 2021-01-08 07:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពាន​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ ថ្មីៗ​នេះ​ សុខ​ លឹមហេង​ ថា​កីឡាករ​ដែល​ចូលរួម​ប្រកួត​ប្រជែង​មិន​ថា​នៅ​ភ្នំពេញ​ ឬ​តាម​ខេត្ត​ទេស​គឺ​មាន​សមត្ថភាព​រីកចម្រើន​មែនទែន​ ទម្រាំ​អាច​យក​ឈ្នះ​បាន។​

រូបភាព Cambodia SEA GAMES 2023

កីឡាករ​ សុខ​ លឹមហេង​ បាន​ឲ្យ​ដឹង​ក្រោយ​ឈ្នះ​ជើងឯក​ថា​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​គឺ​មាន​ការ​តានតឹង​មែនទែន​ ជា​ពិសេស​ការ​ប៉ះ​ជា​មួយ​ម្ចាស់​ជើងឯក​​អង្គរសង្គ្រាន្ត​២រដូវកាល​ ឈាវ​ បូរ៉ា​ តែ​ម្ដង។​

ជើង​ខ្លាំង​វ័យ​ក្មេង​ខាង​លើ​នេះ​បន្ត​ទៀត​ថា តាមការមើល​ឃើញ​កីឡាករ​ម្នាក់ៗ​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​បាន​ល្អ​ពី​កម្រិត​ដំបូងៗ​ឈាន​ដល់​ការ​ប្រកួត​អន្តរជាតិ​បាន​ផង​ដែរ។​ លឹមហេង​ ប្ដេជ្ញា​នឹង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​រីកចម្រើន​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត​ ដើម្បី​ត្រៀម​ខ្លួន​រក​មេដាយ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ឆ្នាំ​២០២៣។​

សុខ លឹមហេង (ទី៣រាប់ពីស្ដាំមក)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ ទើប​តែ​បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៧​ ខែ​មករា​ ២០២១​ ម្សិលមិញ​នេះ​ទេ​ ដោយ​សារ​តែ​ការ​រំខាន​ពីកូវីដ ត្រូវ​លើក​ពេល​ប្រកួត​អស់​ជា​ច្រើន​ដង។​ ការ​ប្រកួត​នេះ​គឺ​មាន​ក្លឹប​ចូលរួម​ចំនួន​១៧​ និង​ចំណាយ​ពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៥-៧​ ខែ​មករា​ ២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់