• 2021-01-08 04:44:02
  • បាល់ទះ

សួន ចាន់ណារ៉ូ ​​បញ្ជាក់​រឿង​ចង់​​ឲ្យ​ក្រុម​ខ្លួន​​ប៉ះ រាជ , ​វ៉ា, ម៉េង​ហួង និង ចិត្រ

  • 2021-01-08 04:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​យក​ឈ្នះ បី សិត​ជាប់​គ្នា​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​​ក្នុង​ជំនួប​​មិត្តភាព ​ក្រុម​របស់​ សួន ចាន់ណារ៉ូ ​ដែល​មាន រតនៈ វាសនា និង ម៉ុម មាន​មតិ​ជា​ច្រើន​ចង់​ឲ្យ​ប៉ះ​ក្រុម រាជ, វ៉ា, ម៉េង​ហួង និង ចិត្រ ។

ក្រុម​របស់​ សួន ចាន់ណារ៉ូ

​ជា​​ការ​ពិត​ការ​ប្រកួត​មិត្តភាព​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុម​របស់​ សួន ចាន់ណារ៉ូ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ដាច់ ៣ ​សិត​តែម្ដង ហើយ​អ្នក​ស្នេហា​បាល់ទះ​បាន​ចង់​ឲ្យ​ក្រុម​របស់​​គេ​ប៉ះ​ក្រុម​ខ្លាំង​ខាង​លើ​នេះ​វិញ​ ​​ខ្លះ​ទៀត​ចង់​ឲ្យ​ប៉ះ ​យុន រាជ វ៉ា និង ​ចិត្រ ​។ ប៉ុន្តែ​ប្រធាន​ក្រុម​របស់​វិសាខា​បាន​ចេញ​មក​បញ្ជាក់​ថា ៤ ខាង​លើ​នេះ​ធំ​ណាស់ មិន​ហ៊ាន​ទេ។

​ក្រុម​របស់​ខ្លួន​នៅ​តែ​អាច​បន្ត​ចេញ​លេង​ខាង​ក្រៅ​បាន ​ឲ្យ​តែ​មាន​​ការ​គាំទ្រ​ពី​បង​ប្អូន​អ្នក​ស្នេហា​បាល់ទះ ប៉ុន្តែ​បើ​ឲ្យ​លេង​ទល់​៤​នាក់​ខាង​លើ​គឺ​​​ធំ​ពេក។ ​រំ​លឹក​ថា ៤ របស់​ សួន ចាន់ណារ៉ូ ​​បាន​ឈ្នះ​ក្រុម​របស់​គ្រូ​ណាប់ មាន ធារិទ្ធ និង សុវណ្ណនាថ ​ក្រោយ​មក​ដក សុវណ្ណនាថ ដាក់ ម៉េង​ហួង នៅតែ​ចាញ់​​ដដែល ហើយ​ចាញ់​ដល់ ២ សិត​​ជាប់​គ្នា​ទៀត​ផង​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់