• 2021-01-08 04:22:50
  • បាល់ទះ

មកស្គាល់ហ័រកំពត ស្មាត់មាឌល្អិតចិត្តខ្លាំងបោកលើបាំង កម្រមានអ្នកចាប់ជាប់

  • 2021-01-08 04:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាខ្លះស្គាល់ហ័រកំពត? ហ័រជាអ្នកលេង​ជំនាញដេញដីមី និង​បោក​បាល់លឿន​​​ ដែលមានឈ្មោះបោះសំឡេងគួរសម ក្នុងការប្រកួតបាល់ទះក្រៅផ្លូវការ។

ហ័រ មានឈ្មោះក្នុងបញ្ជីជាតិ សុទ្ធ សុខា កើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ១៩៩៣ នៅភូមិឈើនៀងខ្ពស់ ឃុំគោកព្រេច ស្រុកស្រុកគិរីវង់ ខេត្តកំពត ក្នុងគ្រួសារកសិករ និងមានបងប្អូន៣នាក់ ហើយគេជាកូនពៅ។

បើតាមការឱ្យដឹងពីហ័រ ដំបូងឡើយគេជាអ្នកប៉ះសេឱ្យស្មាត់ធំទូចកំពត និងស្មាត់កក្ដដា​។ តើហ័រចាប់ផ្ដើមលេងជំនាញដេញបាល់ដីមីតាំងពីពេលណា?

បន្ទាប់ពីស្មាត់ធំទាំងពីរខាងលើឈប់លេង​ យុវជនរូបនេះចាប់ផ្ដើមមកធ្វើស្មាត់​ដេញ​បាល់ដឺមីខ្លួនឯងនៅឆ្នាំ២០១៩ មកទល់ពេលនេះមានរយៈពេល២ឆ្នាំហើយ។

ជំនាញដេញបាល់ដឺមី និងបោកពីលើលឿនដូចផ្លែកបន្ទោររបស់ហ័រ បើរនាំងមួយគឺកម្រ​បាំងជាប់ណាស់។ ជាក់ស្ដែងអធិរាជប្រអប់រាជ និងស្មាត់ រស់ ហាន់វ៉ា ដែលល្បីមានរនាំងធំនិងពូកែចាប់ ក៏កម្របាំងជាប់ដែរ។

ហ័រ បានឱ្យដឹងដូច្នេះថា ៖«អាហ្នឹងតាមបាំងដែរបង និយាយទៅបើយើងចាប់សឺវីស​អត់​ម៉ូវេ​ វានិយាយទៅពិបាកបាំងខ្ញុំ ស្មាត់ធំៗបាំងខ្ញុំអត់សូវ​ជាប់ដែរ បើយើងចាប់សឺវីសស្អាត ព្រោះអីបាល់ខ្ញុំលឿន»។

បច្ចុប្បន្នអ្នកលេងបាល់ទះកម្ពស់១,៧០ម៉ែត្រ​ ​មានអេគីបលេងនឹងគេដែរគឺបួនស្មើ (ជ័យ ហ័រ អ៊ីត​ និងបឿកប៉ះសេ) អាចទទួលបានបួនស្មើត្រឹមគីឡូប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែបើលេងប៉ះគីឡូធំៗជាមួយអេគីបឌូក រាជ និង វ៉ាជាដើមនោះ អេគីបរបស់គេត្រូវបានគេឱ្យបីទល់នឹងបួន៕

ហ័រ បឿក អ៊ីត
ស្មាត់ជ័យកំពុងឡើងកូដ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់