- 2021-01-08 03:39:40
- បាល់ទាត់
Klopp ថា Liverpool ទំនងគ្មានលទ្ធភាពទិញខ្សែការពារកណ្ដាលមកទេ
- 2021-01-08 03:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ថា Liverpool ទំនងគ្មានលទ្ធភាពទិញខ្សែការពារកណ្ដាលមកទេ
ចន្លោះមិនឃើញ
លោក Jurgen Klopp បាននិយាយថាដោយសារវិបត្តិ Covid-19 អាចនឹងធ្វើឱ្យក្រុម Liverpool គ្មានប្រាក់សម្រាប់ទិញកីឡាករថ្មីចូលទេនៅខែមករាឆ្នាំ២០២១នេះ។
ហង្សក្រហមអវត្តមានខ្សែការពារសំខាន់ច្រើននាក់ណាស់ ដូចជា Van Dijk និង Gomez ជាដើម សុទ្ធតែរងរបួសច្រើនខែ ខណៈដែល Matip វិញក៏ដូចគ្នា មិនទាន់អាចជួយក្រុមបាននោះទេ។ កត្ដារបួសសុទ្ធតែខ្សែការពារសំខាន់ៗនេះហើយ ទើបបានជាធ្វើឱ្យមតិជាច្រើនលើកឡើងថាក្រុម Liverpool ត្រូវការខ្សែការពារកណ្ដាលមកបន្ថែមខ្លាំងមិនខាន។
យ៉ាងណាមិញ បើតាមលោក Klopp និយាយថា៖ “មានក្លឹបខ្លះមិនមានបញ្ហាហិរញ្ញវត្ថុនោះទេ។ ប៉ុន្តែក្លឹបនេះវិញ យើងតែងតែនៅជាមួយម្ចាស់ក្លឹបជានិច្ច និងទទួលខុសត្រូវលើអ្វីដែលយើងធ្វើ។ យើងបានប៉ះពាល់ខ្លាំងដោយសារកូវីដ ដូច្នេះយើងទំនងជាមិនអាចទិញកីឡាករថ្មីនៅខែមករាឡើយ”៕