• 2021-01-08 03:01:58
  • បាល់ទះ

ទស្សនៈ​គ្រូ ណាប់ ​យល់​ថា​ គួន​ ម៉ុម​ ល្អ​ខ្លាំង​ស្ទើរ​គ្រប់​ទម្រង់​ស្ទើរ​តែ​​ចំណុច​នេះ​បន្តិច​ប៉ុណ្ណោះ

  • 2021-01-08 03:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សោម ចំណាប់ គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរខ្សាច់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ចូលរួម​ប្រកួត​ផ្ទាល់​ជាមួយ​ គួន ម៉ុម​ ក្នុង​ជំនួប​មិត្តភាព​កាល​ពី​​ពេល​ថ្មីៗ នេះ។ ក្រោយ​​ប៉ះ​គ្នា​នេះ​ហើយ​ លោក​មើល​ឃើញ​ថា សមត្ថភាព​របស់​កីឡាករ​​មក​ពី​ខេត្ត​តាកែវ​រូប​នេះ​ពិត​ជា​​ល្អ​ខ្លាំង​ ស្ទើរ​គ្រប់​ទម្រង់​ទៅ​ហើយ ប៉ុន្តែ​នៅ​ស្ទើរ​តែ​បន្តិច​ប៉ុណ្ណោះ​គឺ​ការ​ចាប់​សេវា បើ​បាន​ចំណុច​នេះ​​ទៀត​​គឺ​គ្រប់​ទម្រង់​តែ​ម្ដង។

គួន ម៉ុម

​គ្រូ​បង្វឹក​របស់​ក្លឹប​ស្នងការ​​រាជ​ធានី​ភ្នំពេញ​​រូប​នេះ​​បាន​​រៀបរាប់​ថា «​ការ​​​ម៉ាត់​​ច្បាស់ ការ​ធ្វើ​រនាំង​​ច្បាស់ ស្ទើរ​តែ​ចាប់​សេវា​បន្តិច​ទេ​។ ​ការ​ចាប់​សេវា បើ​ប៉ះ​គេ​​សេវា​ខ្លាំង​ គួន ម៉ុម អាច​យ៉ាប់​ដែរ ។ ដូច្នេះ​បើ​សិន​ចាប់​សេវា ល្អ​ទៀត​គឺ​គ្រប់​ទម្រង់​តែ​ម្ដង»។

​​​​​រំលឹក​ថា ក្រុម​ គួន ម៉ុម មិន​ងាយ​ទទួល​បាន​ឱកាស​ចេញ​លេង​ខាង​ក្រៅ​ទេ ពី​ព្រោះ​ក្រុម​នេះ​ផ្ដោត​ទៅ​លើ​ការ​ហ្វឹកហាត់​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​ ពិសេស​គឺ​ការ​ប្រកួត​កម្រិត​អន្តរជាតិ។ ដូច្នេះ​ការ​ចេញ​លេង​ខាង​ក្រៅ​លើក​នេះ​គឺ​ បាន​ទាក់​ទាញ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដោយ​មាន​មហាជន​បាន​ទៅ​មើល​ផ្ទាល់ និង​តាម​ការ​ Live រាប់​ពាន់​នាក់ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់