- 2021-01-08 02:16:31
- បាល់ទាត់
Aston Villa ត្រូវប្រើយុវជនសុទ្ធ ប៉ះ Liverpool រាត្រីនេះ
- 2021-01-08 02:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aston Villa ត្រូវប្រើយុវជនសុទ្ធ ប៉ះ Liverpool រាត្រីនេះ
ចន្លោះមិនឃើញ
ក្រុម Aston Villa នឹងត្រូវប្រើប្រាស់យុវជនសុទ្ធតែម្ដង ដើម្បីលេងជាមួយក្រុម Liverpool នៅរាត្រីនេះ សម្រាប់ការប្រកួតពានរង្វាន់ FA Cup វេលាម៉ោង២:៤៥នាទីរំលងអាធ្រាត្រ។
Aston សមាជិកឈុតធំជាច្រើននាក់រកឃើញថាឆ្លងមេរោគកូវីដ១៩ ដូច្នេះហើយសមាជិកទាំងអស់ត្រូវនៅដោយឡែកដើម្បីតាមដានសុខភាពសិន មិនអាចចូលប្រកួតបានទេ។ ដូច្នេះការប៉ះ Liverpool នៅពានរង្វាន់ FA Cup រាត្រីនេះ គឺតម្រូវឱ្យប្រើប្រាស់យុវជនសុទ្ធហើយ ដោយអាចយកពីក្រុម U23 ឬ U18 ដែលល្អៗអាចបញ្ចូលឈ្មោះលេងបានទាំងអស់។
រំលឹកនៅអង់គ្លេស ក្រោយពីរកឃើញមេរោគបម្លែងខ្លួនថ្មីរបស់ Covid-19 មក ឃើញថាចំនួនអ្នកឆ្លងមានការកើនឡើងគួរឱ្យគត់សម្គាល់។ ដោយលីគអង់គ្លេសវិញ ក៏រកឃើញថាមានករណីឆ្លងច្រើនផងដែរ តែមិនទាន់មានការផ្អាកការប្រកួតអ្វីនោះទេ៕