• 2021-01-06 13:21:23
  • ព័ត៌មាន

Man Utd ឬ Man City ឡើង​ប៉ះ Spurs នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ខារ៉ាបាវ

  • 2021-01-06 13:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United និង​ក្លឹប Manchester City នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​កីឡដ្ឋាន​ Old Trafford នៅ​ក្នុង​យប់​ម៉ោង ២៖៤៥រំលង​អធ្រាត្រ​នេះ នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​ពាន​ខារ៉ាបាវ ឬ League Cup។

បើ​និយាយ​ពី​ស្ថានភាព​កីឡាករ​រវាង​ក្លឹប​ទាំង​ពីរ គេ​អាច​និយាយ​បាន​ថា ខាង​ Manchester United អាច​មាន​ប្រៀប​ជាង ដោយសារ​តែ​គូរ​ប្រជែង​របស់​ខ្លួន​កំពុង​តែ​ញាំញី​ដោយ​រោគ​កូវីដ-១៩។

កីឡាករ​សំខាន់ ២រូប​របស់​ Manchester United នឹង​អវត្តមាន​ពី​ការ​ប្រកួត​ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ Edison Cavani និង​ខ្សែការពារ Victor Lindelof។ រីឯ Manchester City វិញ យ៉ាង​តិច​កីឡាករ​ឈុត​ធំ ៧រូប​អវត្តមាន (៦រូប ដោយសារ​ជំងឺ​កូវីដ-១៩)។ ចំណោម​ ៧រូប​នោះ​ដែរ​មាន អ្នក​ចាំ​ទី​ដៃ​ទី ១ Ederson ខ្សែ​ប្រយុទ្ធ Gabriel Jesus ក៏​ដូច​ជា​ខ្សែ​ការពារ​ស្លាប​អង់គ្លេស Kyle Walker។

Spurs បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ដោយ​រង់ចាំ​ក្លឹប​នៃ​ទីក្រុង​ Manchester ប៉ះ​គ្នា​នៅ Old Trafford៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់