• 2021-01-06 02:13:00
  • បាល់ទាត់

​២៩​ឆ្នាំ​មក​នេះ ​ក្រុម​ដែល​បាន​ប៉េណាល់ទី​ច្រើន​ជាង​គេ​គឺ Liverpool ​មិន​មែន Man Utd ​ទេ​

  • 2021-01-06 02:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​បោះ​សម្ដី​ឌឺ​ដង​ម្សិលមិញ​ថា​ក្រុម Man Utd ​ហាក់​ដូចជា​មាន​ទទួល​បាន​ប៉េណាល់ទី​ច្រើន​មែនទែន ​នៅ​២​ឆ្នាំ​ចុង​ក្រោយ​នេះ ​ច្រើន​ជាង​លោក​ចំណាយ​ពេល​ដឹក​នាំ​ក្រុម​៥​ឆ្នាំ​កន្លះ​ទៅ​ទៀត។

​សម្ដី​នេះ​ហើយ ​ទើប​បាន​ជា​មាន​មតិ​ប្រតិកម្ម​ច្រើន ជា​ពិសេស​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United ​តែ​ម្ដង។ ​ជាក់​ស្ដែង​តាំង​ពី Premier League ​ឆ្នាំ​១៩៩២​មក​វិញ ​ក្រុម​ដែល​ទទួល​បាន​ប៉េណាល់ទី​ច្រើន​នោះ ​គឺ​មិន​មែន​ជា​ក្រុម Man Utd ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​ក្រុម​ដែល​បាន​ច្រើន​ជាង​គេ​នោះ​គឺ Liverpool ​របស់​លោក Klopp ​កំពុង​ដឹក​នាំ​តែ​ម្ដង។

Liverpool ​ទទួល​បាន​១៣០​គ្រាប់ ​ឈរ​នៅ​លេខ​១ ​ស្រប​ពេល​ក្រុម​លេខ​២ Chelsea ​មាន​១២៤​គ្រាប់ ​និង Man Utd ​វិញ ​មាន​១២០​គ្រាប់៕

ប្រភព៖ ESPN FC អត្ថបទ៖ វិធាវី

មតិយោបល់