• 2021-01-05 07:41:39
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​រាំ​ នឹង​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ទី១០​ មករា​

  • 2021-01-05 07:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ផេក​ផ្លូវការ​របស់​ Cambodia SEA GAMES 2023​ បាន​បញ្ជាក់​ថា​សហព័ន្ធ​កីឡា​រាំ​ សម្រេច​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ នេះ​រយៈ​ពេញ​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី១០​ ខែ​មករា​ បន្ទាប់​ពី​លើក​ពេល​ជា​ច្រើន​ដង។​

ទិដ្ឋភាពប្រកួត​ឆ្នាំ​មុន

លោក​ស្រី​ ហង់​ ស៊ីមន​ អគ្គលេខាធិការ​សហព័ន្ធ​កីឡារាំ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ត្រូវ​លើក​ពេល​ប្រកួត​ជា​ច្រើន​ដង​កន្លង​ទៅ​នេះ​ដោយ​សារ​តែ​ជំងឺ​កូវីដ​ ឥលូវ​នេះ​សហព័ន្ធ​សម្រេច​ធ្វើ​ការ​ប្រកួត​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​ទី១០​ មករា។​

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​គឺ​ធ្វើ​ទៅ​ដូច​ហ្នឹង​ទម្រង់​នៅ​ស៊ីហ្គេម​ អីចឹង​ដែរ​ ទាំង​ការ​ដាក់​ពិន្ទុ​តឹងរ៉ឹង​ម៉ត់ចត់​ ពង្រឹង​សមត្ថភាព​ និង​បច្ចេកទេស​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។​ ការ​ធ្វើ​បែប​នេះ​គឺ​ជំរុញ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ឲ្យ​ដល់​កម្រិត​អន្តរជាតិ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​បណ្ដើរៗ​ពី​ពេល​នេះ​រហូត​ដល់​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពប្រកួត​ឆ្នាំ​មុន

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ មិន​ទាន់​បាន​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ ឆ្នាំ​២០២០​ របស់​ខ្លួន​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​កូវីដ​ ត្រូវ​លើក​ពេល​ជា​ច្រើន​ដង​មក​ហើយ។​ ការ​ប្រកួត​ដែល​គ្រោង​នឹង​ធ្វើជា​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១០​ ខែ​មករា​ ឆ្នាំ​២០២១៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់