• 2021-01-05 02:38:06
  • បាល់ទាត់

Klopp ​ផ្ញើ​សារ​ខ្លី​ ន័យជ្រៅ ទៅ ​Man Utd រឿងប៉េណាល់ទី​២​ឆ្នាំ​ចុងក្រោយ

  • 2021-01-05 02:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp មិន​អស់​ចិត្ត​រឿង​អាជ្ញាកណ្ដាល​មិន​ព្រម​ផ្ដល់​បាល់​ប៉េណាល់ទី​ដល់​ក្រុម Liverpool ​ចំនួន​២​ដង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Southampton ​កាល​ពី​យប់មិញ​នេះ​។

​ជា​រឿង​ភ្ញាក់​ផ្អើល​មួយ​នៅ​យប់មិញ​នេះ​ដែល​ក្រុម​កំពូល​តារាង Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Southampton ​ក្នុង​លទ្ធផល ១-០ ។ ដោយ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​Southampton ​នាំ​មុខ​​តាំង​ពី​នាទី​ទី​២ ​ហើយ​ក្រុម​ហង្ស​ក្រហម​ក៏​ព្យាយាម​វាយ​សម្រុក​វិញ​ដែរ ​រហូត​មាន​ឱកាស​បាន​ប៉េណាល់ទី​២​ដង តែ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​ឱ្យ។

​ចំពោះ​រឿង​ប៉េណាល់ទី​នេះ​ដែរ ​លោក Klopp ​បាន​និយាយ​ប្រៀបធៀប​ក្រុម​ខ្លួន​ទល់​ក្រុម Manchester United ​ដូច្នេះ​ថា​៖ “Man Utd ​មាន​ប៉េណាល់ទី​ច្រើន​ណាស់​ក្នុង​២​ឆ្នាំ​មក​នេះ ​ច្រើន​ជាង​ខ្ញុំ​ដឹក​នាំ​ក្រុម​៥​ឆ្នាំ​កន្លង​មក​នេះ​ទៅ​ទៀត។ ​តែ​នេះ​វា​មិន​អី​ទេ... នៅ​យប់មិញ Mane ​មិន​បាន​ធ្វើ​ដួល​ឡើយ ​បើ​ប៉ះ​ក្រុម​ដទៃ​ទៀត​វិញ​ចំណុច​នេះ ​ពួកគេ​នឹង​បាន​ប៉េណាល់ទី​មិន​ខាន ​ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ”។

​រំលឹក​ថា​បរាជ័យ​របស់​ក្រុម Liverpool ​នេះ បើ​សិន​ជា Man Utd ​អាច​ឈ្នះ​ការ​ប្រកួត​ទល់ Burnley ​បាន ​នោះ​ពួកគេ​នឹង​ហក់​ទៅ​ឈរ​នៅ​កំពូល​តារាង ​ហើយ​វា​ពិន្ទុ​លើស Liverpool ​៣​ពិន្ទុ​ហើយ៕

ប្រភព៖ Sky Sports អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់