• 2021-01-04 03:51:45
  • បាល់ទាត់

ស្ងាត់​ព័ត៌មាន​យូរ ពេល​នេះ Kubo អាច​នឹង​ផ្លាស់​ចេញ​ពី Villarreal ទៅ​ក្លឹប​មួយ​ទៀត

  • 2021-01-04 03:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Villarreal និង Getafe ត្រូវ​បាន​​រាយការណ៍​ថា​បាន​ព្រមព្រៀង​គ្នា​ផ្ទេរ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Takefusa Kubo ដែល​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់ Real Madrid។

កីឡាករ​សញ្ជាតិ​ជប៉ុន​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ទៀងទាត់​​ក្រោម​ការ​ដឹក​នាំ​របស់​លោក Unai Emery នៅ​ក្លឹប Villarreal ឡើយ។ ដោយ​គេ​​លេង​បាន​​៧០០​នាទី បង្ហាញ​ខ្លួន​លេង​​ជម្រើស​ដំបូង​៧​ដង និង​ទាត់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​សម្រាប់​ពាក់​កណ្ដាល​រដូវ​កាល​ដំបូង។

យោងតាម​សារព័ត៌មាន​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា Real Madrid បាន​បើក​ភ្លើង​ខៀវ​ដើម្បី​ឲ្យ Kubo ផ្លាស់​ចេញ​ពី Villarreal ទៅ​កាន់ Getafe រហូត​ដល់​ចប់​រដូវ​កាល។ ប៉ុន្តែ​បញ្ហា​នៅ​ជាប់​គាំង ព្រោះ​កាល Villarreal បាន​ខ្ចី​ជើង Kubo ដំបូង​ពួក​គេ​បាន​បង់​ឲ្យ​ Madrid ២,៥​លាន​អឺរ៉ូ។

ឥលូវ​នេះ Villarreal ចង់​បាន​លុយ​ពាក់​កណ្ដាល​វិញ ប្រសិន​បើ​ចង់​ឲ្យ Kubo ចាកចេញ​នៅ​ខែ​មករា​នេះ។ សម្រាប់​ប្រធាន​ក្លឹប Getafe បាន​យល់​ព្រម​លក្ខខណ្ឌ ពួក​គេ​នឹង​​​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ទៅ​កាន់ Villarreal អាស្រ័យ​លើ​ការ​បង្ហាញ​ទម្រង់​លេង​របស់ Kubo ល្អប៉ុណ្ណា។ បើ​គ្រប់​យ៉ាង​ត្រូវរ៉ូវ​គ្នា​ការ​ផ្ទេរ​របស់ Kubo មក​កាន់ Getafe អាច​នឹង​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់