• 2020-12-30 03:36:47
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ ២០២០​ ទោះ​មាន​បញ្ហា​ប្រឈម​ កូវីដ​ នៅ​តែ​សម្រេច​ការងារ​បាន​ល្អ​លើស​ការ​រំពឹង​

  • 2020-12-30 03:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ CAMSOC ​ម្សិលមិញ​នេះ​ គឺ​បាន​បូក​សរុប​លទ្ធផល​ការងារ​ និង​បង្ហាញ​ពី​សមិតផល​នានា​ ឆ្នាំ​២០២០​ ក៏​ដូច​ជា​បញ្ហា​ប្រឈម​ផ្សេងៗ​ផង​ដែរ​ដើម្បី​លើក​ទិសដៅ​ផែនការ​ឆ្នាំ​ថ្មី​ត្រូវ​ដោះស្រាយ។​

កិច្ចប្រជុំ​ម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ របាយការណ៍​ដែល​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​នេះ​គឺ​ផ្ដោត​លើ​កិច្ចការ​ និង​សមិតផល​ផ្សេងៗ​ដែល​សម្រេច​ក្នុង​ឆ្នាំ​២០២០។​ ក្នុង​នោះ​ដែរ​បើ​ទោះ​ជា​ឆ្នាំ​នេះ​មាន​បញ្ហា​ប្រឈម​ជំងឺ​ កូវីដ​ យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ CAMSOC​ នៅ​តែ​សម្រេច​ការងារ​បាន​ល្អ​ និង​លើស​ពី​ការ​រំពឹង​ទុក​ផង​ដែរ​ តាម​គណៈកម្មការ​ជំនាញ​នានា​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ យ៉ាង​ណា​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ៗ​ផង​ដែរ​ ដែល​ត្រូវ​ដោះស្រាយ​បន្ត​ក្នុង​ឆ្នាំ​ថ្មី​ ២០២១​ នេះ​ដូច​ជា​ការ​ដូច​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡា​ និង​កិច្ចការ​មួយ​ចំនួន​ទៀត​ដែល​រាំងស្ទះ​ព្រោះ​ កូវីដ​។

រំលឹក​ដែរ​ថា​ CAMSOC​ តែងតែ​បើក​កិច្ចប្រជុំ​ជា​មួយ​គណៈកម្មការ​ជំនាញ​រៀងរាល់​ ២សប្ដាហ៍​ម្ដង​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ​កិច្ចប្រជុំ​ម្សិលមិញ​នេះ​ដែរ​គឺ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC​ និង​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់