• 2020-12-18 02:05:37
  • បាល់ទាត់

អស្ចារ្យ! Son ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល Puskas Award

  • 2020-12-18 02:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Son Heung-min បាន​ឈ្នះ​ពាន​រង្វាន់ Puskas Award ឬ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA សម្រាប់​គ្រាប់​បាល់​ដែល​គេ​ទាត់​ចូល​លើ​ក្រុម Burnley កាល​ពី​ឆ្នាំ​មុន។

​សម្រាប់​គ្រាប់​បាល់​នោះ កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​បាន​​អូស​ចេញ​ពី​មុខ​ប្រអប់​គ្រោះថ្នាក់​​របស់​ខ្លួន រត់​សំដៅ​យ៉ាង​លឿន​​ទាញ​ដាច់​កីឡាករ​របស់ Burnley ស្ទើរ​មួយ​តារាង​ រួច​បន្ត​ទាត់​បញ្ចូល​ទី​បាន​សម្រេច។

ក្រោយ​ពី​​ប្រកាស​ទទួល​បាន​ពាន​រង្វាន់ Son បាន​និយាយ​ថា វា​ពិត​ជា​អស្ចារ្យ​មែនទែន។ នៅ​ពេល​ដែល​គេ​ទទួល​បាល់​ គេ​ព្យាយាម​​ចង់​ប៉ះ​ឲ្យ​មិត្តរួម​ក្រុម ប៉ុន្តែ​មិនមាន​ជម្រើស​ក៏​សម្រេច​ចិត្ត​អូស​តែ​ម្ដង។ ក្រោយ​មក​ពី​បាន​ក្លាយ​ជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ។ ពាន​រង្វាន់ Puskas Award បាន​បង្កើត​និង​ផ្ដល់​ជូន​កីឡាករ​ដំបូង​​ក្នុង​ឆ្នាំ​២០០៩៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់