• 2020-12-16 01:45:05
  • បាល់ទាត់

Benzema ដាក់​២​គ្រាប់​ម្នាក់​ឯង នាំ Real Madrid មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​កំពូល​តារាង

  • 2020-12-16 01:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Karim Benzema អាច​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ ជួយ Real Madrid យក​ឈ្នះ Athleti Bilbao ៣-១ ឡើង​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​កំពូល​តារាង​នៅ La Liga។

ការ​ប្រកួត​ទើប​តែ​ចាប់​ផ្ដើម​លេង​បាន​តែ​១៣​នាទី​កីឡាករ Raul Garcia របស់ Bilbao ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​បាន​កាត​លឿង​២ដង។ ជិត​ចប់​វគ្គ​​ទី​មួយ​ទៅ​ហើយ​ពោល​នាទី​៤៥+២ Toni Kroos រក​បាន​គ្រាប់​ទី​មួយ​ឲ្យ Madrid។

នាទី​៥២ Andrer Capa បាន​រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ Bilbao។ Madrid ដែល​មាន​កីឡាករ​ច្រើន​ជាង​បាន​ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង​រហូត​រក​បាន​ពីរ​គ្រាប់​ជាប់​គ្នា​ ធ្វើ​បាន​ដោយ Benzema។ ចប់​ការ​ប្រកួត Real Madrid ឈ្នះ Bilbao ៣-១។

Real ពេល​នេះ​បាន​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​គិត​គ្រប់​កម្មវិធី។ Real Sociedad, Atletico Madrid និង Real Madrid ពេល​នេះ​មាន​២៦​ពិន្ទុ​ស្មើ​គ្នា​​កំពុង​ឈរ​កំពូល​តារាង​ជាមួយ​គ្នា។ តែ Atletico Madrid នៅ​​សល់​២​ប្រកួត​ក្នុង​ដៃ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់