• 2020-12-14 02:36:38
  • បាល់ទាត់

ស្ងាត់ៗ Cristiano Ronaldo ឡើង​ Top Scorer នៅ Serie A បាត់

  • 2020-12-14 02:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo រក​បាន​២​គ្រាប់​ម្នាក់​ឯង​ដោយ​បាល់​ប៉េណាល់ទី​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ទី​១០០​ឲ្យ Juventus ជួយ​ក្រុម​យក​ឈ្នះ Genoa ៣-១ ក្នុង​ពាន​រង្វាន់ Serie A។

Ronaldo ដែល​ទើប​ទាត់​ប៉ណាល់ទី​ចូល​ពីរ​គ្រាប់​​ទល់​នឹង Barcelona កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន រក​បាន​គ្រាប់​នៅ​នាទី​៧៨​និង​៨៩ ខណៈ​មួយ​គ្រាប់​ទៀត​របស់ Juventus រក​បាន​ដោយ Paulo Dybala។

២​គ្រាប់​បន្ថែម​នេះ ធ្វើ​ឲ្យ Ronaldo ​ឡើង​ដល់​១០​គ្រាប់​ក្នុង​រដូវ​កាល​នេះ ស្មើ​គ្នា​ជាមួយ Zlatan Ibrahimovic ឈរ​​កំពូល​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Serie A ជាមួយ​គ្នា។ Romelu Lukaku ​របស់ Inter Milanស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​កំពុង​តាម​ពី​ក្រោយ​មាន​៩​គ្រាប់។

១០០​ប្រកួត​របស់​ Ronaldo នៅ​ក្លឹប Juventus រក​បាន​៧៩​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្តរួម​ទាត់​ចូល​បាន​១៧​ដង ឈ្នះ​ពាន​៣​ជាមួយ​ក្លឹប៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់