• 2020-12-09 12:33:48
  • បាល់ទាត់

ក្រោយ​ចាញ់​ Juventus ៣-០ Griezmann បន្ទោស​ក្រុម​ Barca ចំៗ​ថា​ លេង​អត់​កើត

  • 2020-12-09 12:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Barceloan កីឡាករ​ Antoine Griezmann បាន​ស្ដី​បន្ទោស​ក្រុម​របស់​ខ្លួន​ថា​ លេង​មិន​កើត​ក្រោយ​ពី​ប្រកួត​ចាញ់​នឹង​ក្លឹប​ Juventus ៣-០ ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League នៅ​ថ្ងៃ​នេះ​។

Griezmann បាន​និយាយ​ថា​៖" ប្រកួត​ហ្នឹង​គឺ​យើង​លេង​អត់​កើត​មង​។ យើង​លេង​ចាញ់​គេ​តាំង​ពី​តង់​ទី​១​ មក​ម្ល៉េះ​ហើយ​ដល់​តង់​ទី​២ គេ​នៅ​បន្ត​ស៊ុត​ចូល​ទៀត​។ និយាយ​ទៅ​ប្រកួត​លើក​នេះ​គឺ​ថា​ចប់​មង​ "។

កីឡាករ​រូប​នេះ​បន្ត​ថា​៖" រឿង​ហ្នឹង​អត់​ដឹង​បន្ទោស​ណា​គេ​ទេ​ មាន​តែ​បន្ទោស​ក្រុម​ខ្លួន​ឯង​ហ្នឹង​ហើយ​ យ៉ាង​ណា​យើង​គួរ​តែ​ខិត​ខំ​លេង​ឡើយ​ ដើម្បី​អ្នក​គាំទ្រ​យើង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ នៅ​ក្នុង​តង់​ទី​១ Juventus ស៊ុត​ចូល​បាន​ ២គ្រាប់​ទៅ​ហើយ​ លុះ​តង់​ទី​ ក្លឹប​នេះ​បន្ត​ស៊ុត​ ១គ្រាប់​ទៀត​ ឈ្នះ​ដាច់​លើ​ Barca តែ​ម្ដង​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់