• 2020-12-03 08:10:07
  • បាល់ទាត់

ក្រុម Marine ​​ប៉ះ Spurs ​នៅ FA Cup ​នោះ ​ជា​ក្លឹប​មិន​អាជីព ​ទីលាន​មាន​កៅអី​តែ​៣៨៩​

  • 2020-12-03 08:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមMarine AFC ​នឹង​ត្រូវ​រៀប​ចំ​ទីលាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Spurs ​ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង Premier League ​ក្នុង​ពាន​រង្វាន់ FA Cup ​ក្នុង​ជុំ​ទី​៣​។

​សម្រាប់​ការ​ប្រកួត​នេះ ​អ្នក​គាំទ្រ​ពិត​ជា​មើល​ទៅ​មិន​សម​គ្នា​នោះ​ទេ ព្រោះ Marine AFC ​​ជា​ក្រុម​មិន​អាជីព​ឡើយ ហើយ​ក្រុម Spurs ​វិញ ​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ​ច្រើន។ តែ​ជាក់​ស្ដែង​វិញ ​ថ្នាក់​ដឹក​នាំ​និង​កីឡាករ Marine AFC ​ពិតជា​សប្បាយ​ចិត្ត​នឹង​ការ​ប្រកួត​មួយ​នេះ ​ព្រោះ​វា​កម្រ​មាន​ណាស់​ដែល​ពួកគេ​មាន​ឱកាស​បាន​លេង​ជាមួយ​ក្រុម​ខ្លាំង​បែប​នេះ​។

​ដើម្បី​រៀប​ចំ​ការ​ប្រកួត​នេះ​បាន Marine AFC ​​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ពិនិត្យ​មេរោគ​កូវីដ​១៩​ឱ្យ​បាន​ច្បាស់​លាស់។ មួយ​វិញ​ទៀត ​ទីលាន​របស់​ពួកគេ​ក៏​មាន​កៅអី​សម្រាប់​អ្នក​គាំទ្រ​តែ​៣៨៩​កៅអី​ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​អ្នក​គាំទ្រ​អាច​ឈរ​មើល​ការ​ប្រកួត​បាន នោះ​នឹង​អាច​ឡើង​ដល់​ជាង​៣​ពាន់​នាក់​បាន។ ​

ចំពោះ​ការ​ប្រកួត​នេះ​ដែរ លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​ក៏​បាន​បញ្ចេញ​អារម្មណ៍​ដែរ​ថា ​លោក​ពេញ​ចិត្ត​និង​ចូល​ចិត្ត​ពាន​រង្វាន់ FA Cup ​របស់​អង់គ្លេស ដោយសារ​តែ​មាន​ការ​ចាប់​គូ ​ដោយ​មិន​រើស​អើង​កម្រិត​លីគ​ទេ។ ​ដូច្នេះ​វា​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ក្រុម​លីគ​ទាប ដែល​អាច​បាន​ប៉ះ​ក្រុម​ខ្លាំង​បាន។ ​សម្រាប់​ការ​ប្រកួត​វិញ ​លោក​ក៏​អះអាង​ថា​នឹង​ដាក់​កីឡាករ​ពេញ​ជើង​ផង​ដែរ ​មិន​ឱ្យ​ក្រុម Marine AFC ​ខក​បំណង​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់