• 2020-12-02 03:33:15
  • កីឡា​ផ្សេង​ៗ

កែវ​ សំណាង នាំ​សិស្ស​ ITF​ តាំង​ពី​កោះកុង​ ចូលរួម​ប្រកួត​នៅ​ភ្នំពេញ​ គោល​បំណង​លើក​ស្ទួយ​មុខមាត់​ឃុំ​ ថ្ម​ស​

  • 2020-12-02 03:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ម្ចាស់​មេដាយ​មាស​២គ្រឿង ​អាស៊ីអាគ្នេយ៍​ កែវ​ សំណាង​ នាំ​សិស្ស​គុន​តេក្វាន់ដូ​ ITF​ របស់​ខ្លួន​តាំង​ពី​ខេត្ត​កោះកុង​ ចូល​រួម​ប្រកួត​នៅ​ភ្នំពេញ​ ក្នុង​គោល​បំណង​ចង់​លើក​ស្ទូយ​មុខមាត់​ភូមិ​ ឃុំ​ថ្ម​ស​ ឲ្យ​មាន​ភាព​ល្បីល្បាញ​ដូច​គេ។​

កែវ សំណាង (អាវក្រហម)

លោក​ កែវ​ សំណាង​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប​តេក្វាន់ដូ​ ITF​ របស់​ខ្លួន​មាន​ឈ្មោះ​ថា​ «ក្លឹប​ថ្ម​ស​ខេត្ត​កោះកុង»​ បាន​បង្កើត​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ។​ ចំពោះ​សិស្ស​ដែល​មក​ហាត់​រៀន​ជា​មួយ​នេះ​ក៏​ច្រើន​គួរសម​ផង​ដែរ។​

កែវ​សំណាងឲ្យ​ទឹកសិស្ស

ម្ចាស់​មេដាយ​មាស​អាស៊ីអាគ្នេយ៍​ ២០១៧​ រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ មូលហេតុ​ដែល​ខ្លួន​បង្កើត​ឲ្យ​ក្លឹប​នេះ​ឡើង​គឺ​ចង់​ឲ្យអ្នក​នៅ​រស់នៅ​ឯ​ឃុំ​ថ្ម​ស​ មាន​មុខមាត់​មាន​ស្នាដៃ​ដូច​ជា​ខ្លួន​ផង​ដែរ​ក្នុង​វិស័យ​កីឡា​មួយ​នេះ។​ ណា​មួយ​ទៀត​លោក​មើល​ឃើញ​ពី​សមត្ថភាព​ល្អ​របស់​ប្រជាជន​នៅ​ទី​នោះ​ ប៉ុន្តែ​មិន​មាន​ឱកាស​បាន​ហាត់​រៀន​ ឬ​ចូល​ប្រឡូក​ក្នុង​ការ​ប្រកួត​ដូច​គេ​ដទៃ។​ ការ​ចូលរួម​ប្រកួត​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​មែន​ ព្រោះ​សិស្ស​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​ និង​បាន​បង្ហាញ​ថា​ខេត្ត​កោះកុង​ ជា​ពិសេស​ឃុំ​ថ្ម​ស​ ក៏​មាន​ធនធាន​អ្នក​ក្បាច់​គុន​ មាន​អ្នក​មាន​សមត្ថភាព​ល្អ​ដូច​ខេត្ត​ដទៃ​ផង​ដែរ។​

ក្រុមថ្មស ជា​មួយ​ឯកឧត្ដម​ កែវ រ៉េមី ប្រធាន​សហព័ន្ធ

រំលឹក​ដែរ​ថា​ លោក​ កែវ​ សំណាង​ បាន​ឲ្យ​សិស្ស​គុន​របស់​ខ្លួន​៣នាក់​មក​ចូលរួម​ប្រកួត​តំណាង​ឲ្យ​ខេត្ត​កោះកុង​ ឃុំ​ថ្ម​ស​ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ តេក្វាន់ដូ​ ITF​ ឆ្នាំ​២០២០ ​ដែល​ទើប​បញ្ចប់​ទៅ​នេះ។​ ក្នុង​ចំណោម​៣នាក់​នេះ​គឺ​មាន​កីឡាករ​ថ្ម​ស​ ២នាក់​ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​នេះ៕​

វីដេអូ៖

https://web.facebook.com/watch/?v=1566705836873693

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់