• 2020-11-30 04:16:11
  • បាល់ទាត់

Diop អតីត​​កីឡាករ​របស់ Fulham បាន​ទទួល​មរណភាព​ហើយ

  • 2020-11-30 04:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជម្រើសជាតិ​សេណេហ្គាល់ ក្រុម Fulham និង Portsmouth លោក Papa Bouba Diop បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ​៤២​ឆ្នាំ។

Diop ធ្លាប់​បាន​បង្ហាញ​ខ្លួន​១២៩​ប្រកួត​នៅ Premier League ក្នុង​នោះ​គេ​ក៏​ធ្លាប់​លេង​ឲ្យ West Ham United និង Birmingham City ផង​ដែរ។ គេ​ធ្លាប់​លេង​ឲ្យ​សេណេហ្គាល់​​ក្នុង​ព្រឹត្តិការណ៍ World Cup 2002 ដោយ​កាល​នោះ​ទាត់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​បើក​ឆាក​ជួយ​ក្រុម​ឈ្នះ​បារាំង ១-០។

សេណេហ្គាល់​បាន​បន្ត​ដំណើរ​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ ប៉ុន្តែ​សោកស្ដាយ​ចាញ់​ទួរគី។ Diop ក៏​ធ្លាប់​បង្ហាញ​៤​ដង​ក្នុង​កម្មវិធី Africa Cup of Nations និង​ធ្លាប់​ជួយ​ក្រុម​បាន​លេខ​២​ម្នាក់​កាល​ឆ្នាំ​២០០២។ គេ​បាន​ប្រកាស​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១៣។ ជាមួយ​ក្រុម​នៅ​អង់គ្លេស​វិញ Diop បាន​ជួយ Postsmouth ឈ្នះ​ពាន FA Cup ឆ្នាំ​២០០៨ ក្រោម​ការ​ដឹក​នាំ​របស់​លោក Harry Redknapp៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់