- 2020-11-30 01:56:05
- បាល់ទាត់
Arteta មិនបារម្ភពីតំណែងរបស់ខ្លួនឡើយ ទោះបី Arsenal ធ្លាក់ដល់លេខ១៤
- 2020-11-30 01:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta មិនបារម្ភពីតំណែងរបស់ខ្លួនឡើយ ទោះបី Arsenal ធ្លាក់ដល់លេខ១៤
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ Arsenal លោក Mikel Arteta បាននិយាយថា លោកមិនព្រួយបារម្ភអំពីតំណែងឡើយ បន្ទាប់ពីក្រុមរបស់លោកចាប់ផ្ដើមរដូវកាលអាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៨១ ក្រោយចាញ់ Wolves យប់មិញ។
ការប្រកួតក្នុងសប្ដាហ៍ទី១០កាលពីយប់មិញ Arsenal បានចាញ់ Wolves ១-២ ក្នុងផ្ទះខ្លួនឯង។ បច្ចុប្បន្នពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ១៤ បន្ទាប់ចាញ់៥ប្រកួតក្នុងចំណោម១០ប្រកួតក្នុងលីគ។
ទាក់ទិននឹងរឿងនេះអ្នកចាត់ការ Mikel Arteta បាននិយាយថា៖ "ប្រាកដណាស់ថា ថ្ងៃដែលខ្ញុំសម្រេចធ្វើជាគ្រូ ខ្ញុំបានដឹងថាថ្ងៃណាមួយ ខ្ញុំនឹងត្រូវគេបណ្ដេញចេញឬចាកចេញពីបាល់ទាត់។ ប៉ុន្តែខ្ញុំមិនដឹងថាពេលវានឹងកើតឡើងនោះទេ។ នៅក្នុងអាជីពនេះ ខ្ញុំដឹងវានឹងកើតឡើង ប៉ុន្តែខ្ញុំមិនដែលបារម្ភពីវាទេ"៕