• 2020-11-29 02:59:05
  • បាល់ទាត់

Hazard ​របួស​ទៀត​ហើយ ​ស្រប​ពេល Real Madrid ​ចាញ់​ក្នុង​ដី​

  • 2020-11-29 02:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Alaves ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ជា​ខ្លាំង​។

​ក្រុម Real Madrid ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បែរ​ជា​ត្រូវ​ក្រុម​ភ្ញៀវ Alaves ​នាំ​មុខ​ដល់​ទៅ​២​គ្រាប់​មុន ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ពិបាក​វាយ​បក​វិញ​មែនទែន។ ស្រប​ពេល​កីឡាករ​សំខាន់ Eden Hazard ​បាន​រង​របួស​ផង​នោះ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​មួយ​នេះ ​ក្រុម Real Madrid ​ពិបាក​ក្នុង​ការ​លេង​មែនទែន។ ​ដោយ​១​គ្រាប់​រក​បាន​តាម​ពី​ក្រោយ​នោះ ​រក​បាន​ដោយ Casemiro ​នៅ​នាទី​៨៦។

​ជាមួយ​លទ្ធផល​បាត់បង់​៣​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​កាន់​តែ​ពិបាក​ក្នុង​ការ​ប្រជែង​កំពូល​តារាង​មែនទែន​ហើយ។ ​ពោល​គឺ​បច្ចុប្បន្ន​នៅ​លេខ​៤​ក្នុង​តារាង ​មាន​១៧​ពិន្ទុ ​ស្រប​ពេល​ក្រុម​លេខ​១ Real Sociedad ​មាន​២៣​ពិន្ទុ​ទៅ​ហើយ៕

អត្ថបទ៖ វិធាវី

មតិយោបល់