• 2020-11-28 04:37:04
  • បាល់ទាត់

Zidane ​ប្រើ​សុភាសិត “ក្រោយ​ភ្លៀង មេឃ​ស្រឡះ” ​នៅ​ក្រុម Real Madrid ​

  • 2020-11-28 04:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Zidane ​បាន​ប្រើ​សុភាសិត “ក្រោយ​ភ្លៀង មេឃ​ស្រឡះ” ​នៅ​ក្រុម Real Madrid ​បន្ទាប់​ពី​ក្រុម​មាន​ទម្រង់​លេង​មិន​ល្អ​នៅ​ដើម​រដូវ​កាល ​ហើយ​បច្ចុប្បន្ន​ចាប់​ផ្ដើម​គ្រាន់​បើ​ឡើង​វិញ។

​បន្ទាប់​ពី​ឈ្នះ​ក្រុម Inter Milan ​នៅ UEFA Champions League ​សប្ដាហ៍​ទី​៤ ​ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​មក ឃើញ​ថា​ក្រុម Real Madrid ​មាន​ទម្រង់​លេង​ប្រសើរ​ឡើង​វិញ​ហើយ។ ​ជាក់​ស្ដែង Eden Hazard ​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ ​ក៏​រក​គ្រាប់​បាល់​បាន​ជួយ​ក្រុម​ផង​ដែរ ​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ​។

​ឃើញ​ថា​គ្រាន់​បើ​បន្តិច​នេះ​ហើយ ទើប​បាន​ជា​លោក Zidane ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង ​លើ​ការងារ​របស់​ខ្លួន។ ​ព្រះ​អាទិត្យ​តែងតែ​រះ​មក​ជា​ថ្មី ​បន្ទាប់​ពី​ព្យុះ​បាន​បក់​រំលង​ទៅ។ នេះ​ហើយ​ជា​ជីវិត។ ជាមួយ​គុណភាព​ដែល​យើង​មាន ​យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ។ ​យើង​នឹង​ជួប​រង​ពិបាក​ៗ​ជា​ច្រើន​ទៀត ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​បន្ដ​ទៅ​មុខ​ទៀត​ដែរ”។

​រំលឹក​ថា​ក្រុម Real Madrid ​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ La Liga ​ហើយ​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Alaves ​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់