• 2020-11-27 02:51:49
  • បាល់ទាត់

ទម្លាយ​ពី​បណ្ដាំ​ចុងក្រោយ​របស់ Maradona ចង់​បាន មុន​ពេល​ស្លាប់

  • 2020-11-27 02:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Deigo Maradona អាច​នឹង​ក្លាយ​ជា​មនុស្ស​ទី​៤​ក្នុង​​ប្រវត្តិសាស្ត្រ​​អាហ្សង់ទីន​ដែល​ត្រូវ​ចាក់​ថ្នាំ​ដើម្បី​រក្សា​សព​ទុក​តម្កល់​ឲ្យ​បាន​យូរ។

​អតីត​វីរបុរស​បាល់ទាត់​រូប​នេះ​បាន​ទទួល​មរណភាព​​កាល​ពី​ថ្ងៃ​ពុធ​​នៅ​អាយុ​៦០​ឆ្នាំ បន្ទាប់​ពី​មាន​បញ្ហា​គាំងបេះដូង ហើយ​សព​របស់​លោក​នឹង​ត្រូវ​យក​ទៅ​​ដាក់​​និង​ដង្ហែ​​កាន់​ទុក្ខ​ក្នុង​ទីក្រុង Buenos Aires នៃ​ប្រទេស​អាហ្សង់ទីន។

បើ​យោង​តាម​អ្នក​សារព័ត៌មាន​ម្នាក់​ធ្លាប់​សួរ​ទៅ​កាន់​គ្រួសារ​របស់​លោក Maradona មុន​ពេល​ថ្ងៃ​គម្រប់​ខួប​៦០​ឆ្នាំ​ លោក​មាន​បំណង​ប្រាថ្នា​ពេល​ដែល​ស្លាប់​ទៅ​គឺ​ចង់​ឲ្យ​គេ​ចាក់​ថ្នាំ​ដើម្បី​រក្សា​​សព​ទុក​តម្កល់​ឲ្យ​បាន​យូរ។ មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​​មាន​​ការ​សម្រេច​ពី​សំណើ​របស់ Maradona នៅ​ឡើយ​ទេ។

មាន​តែ​​មនុស្ស​៣​នាក់​គត់​​ដែល​បាន​ចាក់​ថ្នាំ​រក្សា​សព​ក្នុង​ប្រវត្តិសាស្ត្រ​​អាហ្សង់ទីន​ក្នុង​នោះ​មាន អតីតឧត្តមសេនីយ៍យោធាលោក Jose de San Martin និង​អតីត​ប្រធានាធិបតីលោក​ Juan Domingo Peron និង​ប្រពន្ធ​របស់​លោក៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់