• 2020-11-27 02:09:50
  • បាល់ទាត់

រក​ឃើញ ៤​ក្លឹប​​ឡើង​វគ្គ​៣២​ក្រុម​ចុងក្រោយ​នៅ Europa ក្នុង​នោះ​មក​ពី​អង់គ្លេស​២​ក្រុម

  • 2020-11-27 02:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​មក​ពី​អង់គ្លេស​២​មាន Arsenal និង Leicester City ជាមួយ​ជើង​ខ្លាំង​មក​ពី​អ៊ីតាលី​ Romaនិង Hoffenheim មក​ពី​អាល្លឺម៉ង់​បាន​ឡើង​វគ្គ​៣២​ក្រុម​ចុងក្រោយ Europa League ហើយ។

កាល​ពី​យប់​មិញ​កម្មវិធី​ប្រកួត Europa League បាន​លេង​គ្រប់​ពូល​សម្រាប់​ការ​ប្រកួត​ទី​៤​នៃ​​វគ្គ​សន្សំ​ពិន្ទុ។ Roma ដែល​ស្ថិត​នៅ​ពូល A បាន​យក​ឈ្នះ CFR Cluj ២-០ ធ្វើ​ឲ្យ​ពួក​គេ​មាន​១០​ពិន្ទុ​ឈរ​កំពូល​តារាង​ អាច​ឈាន​ទៅ​វគ្គ​បន្ត​បាន​ត្បិត​សល់​២​ប្រកួត​ក្ដី។

ជើង​ខ្លាំង​មក​ពី​អង់គ្លេស​ទាំង​ពីរ Arsenal និង Leicester City សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូច​គ្នា សម្រាប់​ការ​ប្រកួត​យប់​មិញ។ កាំភ្លើង​ធំ​បាន​យក​ឈ្នះ Molde ៣-០ ខណៈ Leicester លេង​ស្មើ ៣-៣ ជាមួយ SC Braga។ Hoffenheim ក៏​ជា​ក្រុម​មួយ​​បាន​ឡើង​ទៅ​វគ្គ​៣២​​ក្រុម​ចុងក្រោយ​ដែរ បន្ទាប់​ពី​យក​ឈ្នះ Slovan Liberec ២-០៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់