• 2020-11-26 03:20:52
  • ប្រដាល់

អេលីត​ ចំរើន​ អាច​នឹង​បាន​ក្រប​ខណ្ឌ​ប៉ូលីស​ប្រសិន​បន្ត​ខ្លាំង​ ឬ​អាច​ឈ្នះ​ខ្សែក្រវាត់​

  • 2020-11-26 03:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រូ​របស់​ អេលីត​ ចំរើន​ បង្ហើប​ប្រាប់​ថា​ ប្រសិន​បើ​កូន​សិស្ស​រូប​នេះ​រឹតតែ​ខំប្រឹង​ប្រែង​ និង​ស្វែង​រក​ភាព​ជោគជ័យ​ដូច​ជា​ខ្សែក្រវាត់បន្ថែម​នៅ​ពេល​ខាង​មុខ​នេះ​អាច​នឹង​មាន​កាដូ​លើក​ទឹក​ចិត្ត​បន្តបន្ទាប់​ទៀត​ជា​មិន​ខាន។​

លោក ស៊ន អេលីត និង​ អេលីត ចំរើន

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ តាម​គម្រោង​ក្នុង​ការ​លើក​ទឹកចិត្ត​ដល់​សិស្ស​របស់​ខ្លួន​គឺ​មិន​ត្រឹម​តែ​ស្បែក​តម្លៃ​ជាង​ ២០០​ដុល្លារ​នេះ​ទេ​ ពោល​ឲ្យ​តែ​ពួកគេ​ខំ​ប្រឹង​ហ្វឹកហាត់​ ឬ​ប្រកួត​បាន​ជោគជ័យ​បន្តបន្ទាប់​នោះ​នឹង​មាន​កាដូ​ពិសេសៗ​បន្ថែម​ទៀត។​

គ្រូ​ប្រដាល់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ មិនមែន​តែ​ អេលីត​ ចំរើន​ ទេ​ពោល​កីឡាករ​ចាស់​ៗ​ប៉ុន្មាន​ទៀត​ក៏​អី​ចឹង​ដែរ​ឲ្យ​តែ​ឈ្នះ​ខ្សែក្រវាត់​ដាក់​ចូល​ក្លឹប​ ឈ្នះ​ការ​ប្រកួត​សំខាន់​ៗ​ផ្សេង​នោះ​ លោក​នឹង​ស្នើ​សុំ​ទៅ​ថ្នាក់​លើ​ដើម្បី​ដាក់​បញ្ចូល​ក្រប​ខណ្ឌ​ជា​មន្ត្រី​នគរបាល។​

អេលីត ចំរើន ឈ្នះ​ សោម​ វិឆ័យ

រំលឹក​ដែរ​ថា ​បច្ចុប្បន្ន​នេះ​ អេលីត​ ចំរើន​ ជា​កីឡាករ​ក្នុង​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​ និង​ក្លឹប​នាយកដ្ឋាន​អង្គរក្ស​ ដែល​មាន​លោក​ ស៊ន​ អេលីត​ គ្រូ​បង្វឹក។​ លោក​ ស៊ន​ អេលីត ​ក៏​ជា​មន្ត្រី​នគរបាល​ផង​ដែរ​ ខណៈ​ដែល​ប្រធាន​ក្លឹប​សុទ្ធតែ​ជា​ថ្នាក់​ដឹកនាំ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់