• 2020-11-20 11:16:27
  • បាល់ទាត់

PS5 ទើប​តែ​ចេញ​លក់​នៅ​អឺរ៉ុប​ Zlatan ធ្វើ​ហ៊ា​ទិញ​ជា​កាដូ​ឲ្យ​មិត្ត​រួម​ក្រុម AC Milan

  • 2020-11-20 11:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ប្រដាប់​លេង​ហ្គេម PlayStation 5 ចេញ​លក់​នៅ​អឺរ៉ុប​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ខ្សែ​ប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទិញ​ឧបករណ៍​នេះ​ធ្វើ​ជា​កាដូ​គ្រិស្តម៉ាស​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នៅ​ក្លឹប​ AC Milan។

គេ​មិន​ដឹង​ថា Zlatan ទិញ​ចែក​នរណា​ខ្លះ​ទេ ប៉ុន្តែ​គេ​គ្រាន់​តែ​ដឹង​ថា​យ៉ាង​តិច​មិត្តរួមក្រុម​ចំនួន ៣រូប​នៅ AC Milan មាន​សំណាង​ទទួល​បាន​កាដូ​ PS5 ពី​លោកព្រះ Zlatan តាម​រយៈ​ការ​បង្ហោះ​សារ​អរគុណ នៅ​លើ​ Story នៃ​បណ្ដាញ​ Instagram របស់​គេ។

កីឡាករ​ទាំង​ ៣នោះ​គឺ ខ្សែ​ការពារ​អាហ្សង់ទីន Mateo Musacchio ខ្សែ​បម្រើ​អេស្ប៉ាញ Samu Castillejo និង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Rafael Leao។

សូម​ជម្រាប​ផង​ដែរ​ថា PS5 មាន​តម្លៃ​ចន្លោះ ៣៩៩ដុល្លារ ទៅ ៤៩៩ដុល្លារ។ គេ​មិន​ច្បាស់​ថា Zlatan ទិញ​បែប​នេះ​មាន​ហេតុ​ផល​ពាណិជ្ជកម្ម​នៅ​ពី​ក្រោយ​ទេ តែ​បើ​តាម​ការ​បង្ហោះ​របស់ Zlatan នៅ​បណ្ដាញ Instagram រាល់​ដង គេ​សង្កេត​ឃើញ​ថា Zlatan ជួយ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ទូរទស្សន៍ Samsung៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់