• 2020-11-20 03:21:52
  • ប្រដាល់

​អេលីត​ ចំរើន​ ស្អែក​នេះ​បើ​ឈ្នះ​ សោម​ វិឆ័យ​ បន្ត​ដំណើរ​ទៅ​ជួប​ ម៉ឺន​ មេឃា​ នៅ​ CNC​

  • 2020-11-20 03:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មុខ​ស្ងួត​ អេលីត​ ចំរើន ​ស្អែក​នេះ​ប្រសិន​បើ​ឈ្នះ​ សោម​ វិឆ័យ​ មាន​ឱកាស​បន្ត​ដំណើរ​ឡើង​ទៅ​ជួប​កូន​ប្រុស​លោក​ អេ ​ភូថង​ ម៉ឺន​ មេឃា​ នៃ​កម្មវិធី​ប្រដាល់​ជើងឯក​ប៉ះគ្នា​របស់​សង្វៀន​ CNC ។​

អេលីត ចំរើន (ខៀវ)

កីឡាករ​ អេលីត​ ចំរើន​ មិន​សូវ​ហ៊ាន​ដាក់​ការ​រំពឹង​ខ្ពស់​ពេក​ទេ​សម្រាប់​ជំនួប​ជា​មួយ​ សោម​ វិឆ័យ​ ស្អែក​នេះ​ ព្រោះ​បាន​មើល​ឃើញ​ពី​សមត្ថភាព​ល្អ​របស់​ដៃ​គូ​ផង​ដែរ។​ ការ​ប្រកួត​មួយ​នេះ​រូប​គេ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ ខណៈ​ការ​ហាត់​ត្រៀម​ក៏​ល្អ​រួចរាល់​ដែរ។​

​ចំរើន​ បន្ត​លើក​ឡើង​ទៀត​ថា​ ខ្លួន​ក៏​ចង់​ឡើង​ទៅ​ជួប​ជា​មួយ​ ម៉ឺន​ មេឃា​ បន្ត​ទៀត​ដែរ​ យ៉ាង​ណា​ប្ដេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​នូវ​ជំនួប​ស្អែក​សិន។​ ជើង​ខ្លាំង​រូប​នេះ​រំពឹង​ ៥០%​ ទទួល​បាន​ជ័យជម្នះ​ ខណៈ​ ៥០%​ទៀត​ចាំ​មើល​ជាក់ស្ដែង​លើ​សង្វៀន។​

រូបភាពរបស់ CNC

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ជើងឯក​ប៉ះ​គ្នា​របស់​សង្វៀន​ CNC​ នេះ​គឺ​បែងចែក​ជា​២ក្រុម​ គឺ​ក្រុម១​ និង​ក្រុម២​ ជើងឯក​ក្រុម​និមួយៗ​ឡើង​វ៉ៃ​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​តែ​ម្ដង។​ កម្មវិធី​នេះ​កីឡាករ​ឈ្នះ​បាន​ឡើង​ចាញ់​ធ្លាក់​ ហើយ​ពួកគេ​ប្រកួត​ត្រឹម​៣ប្រកួត​ប៉ុណ្ណោះ​បាន​ខ្សែក្រវាត់​ហើយ។​ ជើងឯក​ក្រុម​ទី១​ គឺ​ ឃឹម​ បូរ៉ា​ និង​ជើងឯក​ក្រុម​ទី២​ កំពុង​ជម្រុះ។​ អេលីត​ ចំរើន​ និង​ សោម​ វិឆ័យ​ អ្នក​ដែល​ឈ្នះ​ឡើង​ទៅ​ជួប​ ម៉ឺន​ មេឃា​ បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់