• 2020-11-19 03:42:10
  • បាល់ទះ

ស្មាត់​ធំ​​​ ៥ រូប​​ ដែល​ដណ្ដើម​បាន​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​លេង​មិត្តភាព​​តែ…

  • 2020-11-19 03:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​វិស័យ​បាល់ទះ​អ្នក​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​លេង​ក្រៅ​ផ្លូវ​ការ​មាន​​ជា​​ច្រើន​មែន​ទែន ​ប៉ុន្តែ​ពួក​គេ​មិន​ដែល​បង្ហាញ​ខ្លួន​ ឬ​ជាប់​​​ជម្រើស​​ជាតិ​​បាល់ទះ​កម្ពុជា​ឡើយ​។ ​​​​យ៉ាង​ណា​ស្មាត់​ធំ​ៗ ​ទាំង​នោះ​មាន​អ្នក​ណា​​ខ្លះ ? ពេលនេះ​ Sabay សូម​លើក​យក ៥ នាក់​មក​​បង្ហាញ​ជូន៖

១​-​សុវណ្ណនាថ ៖ គ្រប់​គ្នា​ប្រហែល​ជា​ស្គាល់​ច្បាស់​​ពី​ស្មាត់​ ប្ដូរ​ចង្កេះ​លើ​អាកាស​​តាម​រយៈ​ការ​ដើរ​លេង​នៅ​តាម​តារាង​បាល់ទះ​នានា​​ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​។ ប៉ុន្តែ​​គេ​មិន​ដែល​បាន​ជាប់​ជម្រើស​ជាតិ​បាល់ទះ​ម្ដង​ណា​ឡើយ។ ទោះ​មិន​បាន​ជាប់​ជម្រើស​ជាតិ​មែន​ ស្មាត់​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​​​ធ្លាប់​លេង​ទល់​ស្មាត់​ជមម្រើសជាតិ​ទាំង​អស់​នៅ​កម្ពុជា ។

២-​ ម៉ាប់​ឆ្វេង ៖ ​​ស្មាត់​មក​ពី​កំពត​រូប​នេះ​ ក៏​ដណ្ដើម​បាន​ភាព​ល្បី​ល្បាញ​ក្នុង​ពិភព​បាល់​​ទះ​កម្ពុជា​​តាម​រយៈ​ការ​ដើរ​លេង​​នៅ​តារាង​នានា​ ដែល​មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ស្គាល់​ច្បាស់​ពី​សមាសភាព​ ម៉ាប់​ឆ្វេង ។ ​យ៉ាង​ណា​គេ​ក៏​ជា​ស្មាត់​មួយ​រូប​ ដែល​មិន​បាន​ជម្រើសជាតិ​ឡើយ និង​មាន​​​ផ្លែ​​សេវា​​យ៉ាង​ល្អ និង​មាន​សមត្ថភាព​លេង​ទល់​ស្មាត់​ជម្រើស​ជាតិ​​សឹង​​តែ​ទាំង​អស់​។

៣-​យុន ៖ អតីត​ស្មាត់​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស​រូប​នេះ​ មិន​ដែល​បាន​ជាប់​ជម្រើសជាតិ​លើ​ក្ដារ​ ចេញ​ទៅ​លេង​ក្រៅ​ស្រុក​ឬ​លេង​ក្នុង​ស្រុក​ឡើយ។ ប៉ុន្តែ​គេ​ក៏​ជា​ស្មាត់​មួយ​រូប​ដែល​ត្រូវ​បាន​មហា​ជន​ស្គាល់​ច្បាស់​ពី​សមត្ថភាព​ផ្ដាច់ ​និង​​ផ្លែ​សេវា​យ៉ាង​ធ្ងន់​របស់​គេ​។ យ៉ាង​ណា​មិញ​ ស្មាត់​មក​ពី​ខេត្ត​កំពត​ ក៏​ធ្លាប់​បាន​ចូល​ហាត់​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​បាន​មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ ប៉ុន្តែ​ដោយសារ​មាន​ការ​រវល់​​ជា​មួយ​ការងារ​ផ្ទាល់​​​ខ្លួន​ខ្លាំង​ ក៏​សុំ​គ្រូ​ឈប់​វិញ។

៤-ក្ដូ ៖ ស្មាត់​ស្ដាំ​រូប​នេះ ​ត្រូវ​​បាន​មហា​ជន​ស្គាល់​យ៉ាង​ច្បាស់​ នៅ​ពេល​រូប​គេ​ដើរ​លេង​នៅ​តាម​តារាង​នានា​ក្នុង​ស្រុក​​នេះ​ឯង។ ប៉ុន្តែ​គេ​ក៏​មិន​បាន​ចេញ​ទៅ​លេង​នៅ​ព្រឹត្តិការណ៍​ក្រៅ​ស្រុក ឬ​កម្មវិធី​ធំ​ៗ​​ជាមួយ​ជម្រើសជាតិ​​ឡើយ (​ស៊ីហ្គេម​ជា​ដើម) ។ សុខ រ៉ាដូ (ក្ដូ) ជា​ស្មាត់​ធំ​​មួយ​រូប​របស់​ក្លឹប​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ ដែល​​មាន​ជំនាញ​វ៉ៃ​បាន​យ៉ាង​ល្អ​​បាល់​ ត្រាវា​​ខ្លី ។

៥-​ រស់ ហាន់វ៉ា ៖ ស្មាត់​មក​ពី​ខេត្ត​តាកែវ​រូប​នេះ ​មិន​ធ្លាប់​ជាប់​ជម្រើសជាតិ​ឡើយ។ ប៉ុន្តែ​គេ​ក៏​ដណ្ដើម​បាន​ភាព​ល្បី​ល្បញ​ពេញ​ពិភព​បាល់ទះ​ តាម​រយៈ​ការ​ការ​បង្ហាញ​សមត្ថភាព​លេង​នៅ​តាម​តារាង​បាល់ទះ​​នានា​ក្នុង​ប្រទេស​កម្ពុជា​។ វ៉ា ជា​ស្មាត់​ល្អ​មួយ​រូប​ដែល​ចេះ​ច្បាស់​ជំនាញ​បាំង និង​លេង​បាល់​ដេញ​កណ្ដាល​យ៉ាង​ល្អ ​ពោល​​គេ​លោត​បាន​ខ្ពស់​សំកាំង​លើ​អាកាស​វ៉ៃ​ផ្ដាច់​ក៏​បាន​ល្អ​​ផង​ដែរ​​ ៕

​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់