• 2020-11-19 02:49:42
  • បាល់ទាត់

Salah នៅ​តែ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ ហើយត្រូវ​ខកខាន​​៣​ប្រកួត​ឲ្យ Liverpool

  • 2020-11-19 02:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mo Salah នឹង​ត្រូវ​អវត្តមាន​៣​ប្រកួត​បន្ទាប់​ឲ្យ Liverpool ក្រោយ​​ពី​តេស្ដ​វិជ្ជមាន​​មេរោគ​កូរីដ​១៩ ជា​លើក​ទី​ពីរ។

Salah ​ធ្លាប់​មាន​ក្ដី​សង្ឃឹម​​អាច​នឹង​ត្រឡប់​មក​កាន់​ Merseyside វិញ​​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ បន្ទាប់​​សម្រាក​ព្យាបាល​អស់​មួយ​សប្ដាហ៍​នៅ​ប្រទេស​អេហ្ស៊ីប។ ប៉ុន្តែ​តាម​រយៈ​ការ​តេស្ដ​កាល​ពី​ម្សិលមិញ​បង្ហាញ​ថា គេ​នៅ​តែ​ឆ្លង​កូវីដ​១៩។

វា​មាន​ន័យ​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​នៅ​តែ​​ត្រូវ​ព្យាបាល​នៅ​ប្រទេស​កំណើត​របស់​គេ​រយៈពេល​ទៀត។ Salah នឹង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត Liverpool ជួប Leicester នៅ​ថ្ងៃ​អាទិត្យ និង​ការ​ប្រកួត Champions League ទល់​នឹង Atalanta សប្ដាហ៍​ក្រោយ។

តាម​ច្បាស់​របស់ Premier League កីឡាករ​ម្នាក់​ដែល​ព្យាបាល​ជា​ពី​កូរីដ​១៩ ត្រូវ​​​ដាក់​ដោយ​ឡែក​រយៈពេល​១០​ថ្ងៃ​បន្ថែម​ទៀត​ទើប​អាច​ត្រឡប់​មក​ហ្វឹកហាត់​និង​លេង​វិញ​បាន។ នេះ​មាន​ន័យ​ថា Salah ត្រូវ​អវត្តមាន​មួយ​ប្រកួត​ទៀត​ជាមួយ Brighton៕​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់