• 2020-11-18 08:44:28
  • បាល់ទាត់

​រឿង​ក្ដៅ​​គគុក​ទាំង​ ៤ ​​ក្នុង​វិស័យ​បាល់ទាត់​ខ្មែរ​​​​ចុង​ឆ្នាំ​២០២០​

  • 2020-11-18 08:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​​រក​​ឃើញ ជើង​​ឯក​​លីគ​កំពូល​២០២០​​ ដោយ​បឹងកេត​ជា​អ្នក​គ្រង​​ និង Hun Sen Cup ​បាន​ទៅ​វិសាខា​ ​ក្រុម​បាល់ទាត់​ទាំង​អស់​​​ ដល់​ពេល​​សម្រាក ​ហើយ​ក្លឹប​នីមួយ​ៗ​​កំពុង​រៀបចំ​ទិញ​កីឡាករ​ថ្មី​ និង​ប្ដូរ​គ្រូបង្វឹក​ជា​ដើម។ យ៉ាង​ណា​ក្រោយ​ការ​ប្រកួត​លីគ​ និង​ខាប់​ត្រូវ​បាន​បញ្ចប់​ក៏​មាន​រឿង​ខ្លះៗ​ បាន​កើត​ឡើង​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​​ ដែល​រឿង​ទាំង​៤​នោះ​មាន​ដូច​ខាង​ក្រោម៖ ​

១-Lee Tae Hoon ​៖ ​ក្រោយ​​​​ប្ដូរ​​តំណែង​របស់​លោក ស៊ុំ វណ្ណា ​​ពី​តួនាទី​គ្រូ​បង្វឹក​ទៅ​ជា​នាយក​បច្ចេកទេស​​របស់​ភ្នំពេញ​ក្រោន។ ក្លឹប​នេះ​ក៏​បាន​រៀប​ចំ​ ទាក់​ទង​គ្រូ​​បង្វឹក​ថ្មី ដែល​ត្រូវ​បាន​មហាជន​កំពុង​ងឿងឆ្ងល់​ថា​ជា​អ្នក​ណា​? យ៉ាង​ណា​​ពេលនេះ​គ្រូ​បង្វឹក​របស់​ក្រោន​គឺ​លោក Oleg Starynskyi ។

លោក Lee
Oleg Starynskyi

២-​ ចាន់ វឌ្ឍនាកា ៖ ​​មួយ​រយៈ​មុន​នេះ​មាន​​អ្នក​គាំទ្រ​ជា​​ច្រើន​បាន​សួរ​ទាក់​ទង ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​​រូប​នេះ​ បន្ត​នៅ​បឹង​កេត​ឬ​យ៉ាង​ណា។ ​ទាក់​ទង​ចំណុច​នេះ​លោក​បែរ​មករា ​អ្នក​ចាត់​ការ​របស់​បឹង​កេត​ក៏​បាន​ឆ្លើយ​ខាង​ខ្លី​​ ឲ្យ​អ្នក​គាំទ្រ​រង់​បន្តិច​សិន​ គឺ​រង់​ចាំ​ការ​ប្រកាស​ផ្លូវ​ការ​របស់​ក្លឹប។

៣-ធា​រី ចន្ថាប៊ីន ៖ ធារី​ បាន​ផុត​កុង​ត្រា​​ជា​មួយ​ក្លឹប KEDAH Perak ត្រឹម​ឆ្នាំ​២០២០ នេះ​​ហើយ។ ដោយ​ខ្សែ​បម្រើ​កូន​កាត់​បារាំង​រូប​នេះ​ក៏​ត្រូវ​បាន​មហាជន​កំពុង​តាម​ឃ្លាំមើល​ផង​ដែរ​ថា តើ​ នឹង​បន្ត​​ទៅ​ក្លឹប​ណា​បន្ត​ទៀត។ ​ធារី ជា​ខ្សែ​បម្រើ​មួយ​រូប​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​​ជម្រើស​ជាតិ​កម្ពុជា និង​ជា​​អតីត​ខ្សែ​បម្រើ​ឆ្នើម​របស់​ភ្នំពេញ​ក្រោន​ផង​ដែរ។

៤-​សហព័ន្ធ​បាល់ទាត់​កម្ពុជា​​​ពិន័យ​ភ្នំពេញ​ក្រោន និង​បឹង​កេត​៖ កាល​ពី​ពេល​ថ្មី​ៗ​​សហព័ន្ធ​កីឡា​​បាល់ទាត់​​កម្ពុា​បាន​ពិន័យ​​ក្លឹប​ភ្នំពេញ​ក្រោន ទឹក​ប្រាក់ ២​​លាន​រៀល និង​ហាម​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​ចំនួន ២ ប្រកួត​ សម្រាប់​រដូវ​កាល​២០២១ ។ ចំណែក​បឹង​កេត​បាន​​ពិន័យ​ជា​ទឹក​ប្រាក់​១​លាន​រៀល និង​ហាម​មិន​ឲ្យ​គាំទ្រ​ចូល​​ទស្សនា​ការ​ប្រកួត​ចំនួន ១ ប្រកួត ដែល​ការ​ពិន័យ​​នេះ​​កើត​ឡើង​ដោយសារ​ការ​ប៉ះ​ទង្គិច​ហិង្សា​នៅ​លើ​ទីលាន​កាល​ភ្នំពេញ​​ក្រោន ប៉ះ​បឹង​កេត ដែល​បញ្ចប់​ដោយ​លទ្ធផល ១-១ ហើយ​ក៏​ជា​ការ​ប្រកួត​ដែល​បឹង​កេត​លើក​ពាន​លីគ​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់