• 2020-11-18 08:15:49
  • កីឡា​ផ្សេង​ៗ

ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើកទី២៥​ ដើម​ខែ​ធ្នូ​នេះ​នៅ​តែ​ធ្វើ​ដដែល​កុំ​ភ្លេច​ចូលរួម​

  • 2020-11-18 08:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​ លើក​ទី២៥​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី៦​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ​គឺ​នៅ​តែ​ធ្វើ​ដដែល​ទេ​បើ​ទោះ​ជា​អំឡុង​ពេល​នេះ​មាន​​ជំងឺ​កូវីដ​ យ៉ាង​ណា​ក្ដី​ប៉ុន្តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពាក់ព័ន្ធ​អនាម័យ​អ្នក​ចូលរួម។​

រូបភាពរត់មុនៗ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​ នៅ​តែ​ធ្វើ​ការ​ប្រកួត​ដដែល​ទេ។​ ប៉ុន្តែ​ការ​រៀបចំ​នេះ​គឺ​មាន​វិធាន​ម៉ឺងម៉ាត់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដូច​ជា​រក្សា​គម្លាត​ វាស់​កម្ដៅ​ លាងដៃ។​

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ រត់​ប្រណាំង​លើក​នេះ​គឺ​មិន​មាន​បរទេស​ដែល​ហោះ​មក​ពី​ក្រៅ​ប្រទេស​នោះ​ឡើយ​ ពោល​មាន​តែ​អ្នក​ធ្វើ​ការ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ និង​អ្នក​ចូលរួម​ក៏​កាត់​បន្ថយ​នៅ​ត្រឹម​ប៉ុន្មាន​រយ​នាក់​ទេ។​

រូបភាពរត់មុនៗ

គួរបញ្ជាក់ផងដែរថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ នៅ​អង្គរវត្ត​ លើក​ទី២៥​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦​ ខែ​ធ្នូ​ ឆ្នាំ​២០២០។​ ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ បង្កើត​ឡើង​ក្នុង​បំណង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​របស់​កម្ពុជា​ និង​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​ សាលា​រៀន​ និង​អង្គការ​នានា​៕ ​

អត្ថបទ​កែសម្រួល​ពី​ NOCC

មតិយោបល់