- 2020-11-18 07:46:22
- បាល់ទាត់
សើចចុកពោះជាមួយពិធីករកំពូលកូរអានបន្លំៗឈ្មោះក្រុមនៅ Premier League
- 2020-11-18 07:46:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សើចចុកពោះជាមួយពិធីករកំពូលកូរអានបន្លំៗឈ្មោះក្រុមនៅ Premier League
ចន្លោះមិនឃើញ
វីដេអូរបស់ពិធីករទូរទស្សន៍ម្នាក់កំពុងតែល្បីលើបណ្ដាញសង្គម ដោយសារតែគេអានបន្លំៗឈ្មោះរបស់ក្រុមនៅ Premier League និងលីគធំ២ផ្សេងទៀត។
បុរសម្នាក់នោះមានឈ្មោះថា Akrobeto ជាតារាសម្ដែង អ្នកកំប្លែងនិងពិធីករទូរទស្សន៍របស់ប្រទេសហ្គាណា។ បច្ចុប្បន្នបុរសវ័យ៥៨ឆ្នាំកំពុងធ្វើការជាពិធីករក្នុងប៉ុស្តិ៍ទូរទស្សន៍ UTV ក្នុងប្រទេសកំណើតរបស់ខ្លួន កាន់កម្មវិធី "The Real News"។
"The Real News" បានតម្រូវឲ្យលោក Akrobeto អាចព័ត៌មានជាភាសាអង់គ្លេស ខុសពីពិធីករដទៃក្នុងប៉ុស្តិ៍ជាមួយគ្នាអាចជាភាសាជាតិ។ កាលពីប៉ុន្មានថ្ងៃមុនកម្មវិធីនេះបានបានចេញវីដេអូមួយនៃការអានលទ្ធផលប្រកួតនៃក្របខណ្ឌ Premier League ដោយលោក Akrobeto ជាពិធីករ។
ក្នុងវីដេអូ Akrobeto បានធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចជាខ្លាំងដោយសារតែការលេងទឹកមុខ និងអានឈ្មោះក្រុមដែលពិបាកអាចបន្លំៗទាំងក្រុមនៅ Premier League, Seria A និង Bundesliga។ មើលតាមចេតនានៃប៉ុស្តិ៍ ដោយសារតែលោក Akrobeto ជាអ្នកកំប្លែងគេបង្កើតកម្មវិធី "The Real News" ឡើងដើម្បីកម្សាន្តអារម្មណ៍អ្នកទស្សនា៕