• 2020-11-17 03:37:02
  • បាល់ទាត់

លី វ៉ាហេដ ទម្លាយបញ្ហាធ្វើឱ្យខ្លួនបាត់បង់ប្រជាប្រិយភាព

  • 2020-11-17 03:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារក្លឹបបឹងកេត លី វ៉ាហេដ ហាក់ធ្លាក់ទម្រង់លេង និងប្រជាប្រិយភាព ក្នុងពិភពបាល់ទាត់កម្ពុជាក្នុងមួយរយៈចុងក្រោយនេះ។ តើមកពីមូលហេតុអ្វី?

កីឡាករដ៏ស្រស់សង្ហាមកពីខេត្តកំពង់ចាម បានទម្លាយឱ្យដឹងថានេះ ក៏ដោយសារគេមានបញ្ហារបួសចាស់ និងមិនសូវបានបង្ហាញខ្លួនលើទីលាន។

ប្អូនប្រុសបង្កើតរបស់ខ្សែបម្រើ លី មីហ្សាន និងលោកគ្រូ លី រ៉ាវី លើកឡើងថា ៖«ដោយសារតែតាំងពីខ្ញុំឈឺលើកមុន តាំងពីហ្នឹងមក មានអារម្មណ៍ថា យើងហាត់យើងធ្លាក់ជាងមុន។ ណាមួយខ្សែការពារ (បឹងកេត) មានអ្នកល្អៗច្រើន»។

បើនិយាយពីរបួស គូស្នេហ៍របស់អ្នកនាង សុខ សោម៉ាវត្តី បានកើតមានឡើងអំឡុង​ពេលជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពជាមួយប្រទេសបង់ក្លាដែសកាលពីឆ្នាំ​២០១៩។ វ៉ាហេដ ត្រូវគ្រូពេទ្យឱ្យសម្រាកព្យាបាលរយៈពេល៦ខែ ប៉ុន្តែទើបតែបាន៤ខែប៉ុណ្ណោះ គេចាប់ផ្ដើមហាត់ខ្លួនឯងបន្តិចម្ដងៗវិញ។ តាំងពីពេលនោះ គួបផ្សំមិនបានបង្ហាញខ្លួនច្រើន គេហាក់ធ្លាក់ទម្រង់លេង និងប្រជាប្រិយភាព។

អតីតកីឡាករជម្រើសជាតិកម្ពុជា មិនសូវជាស្រណុកចិត្តប៉ុន្មានទេ ដែលបានត្រឹមតែអង្គុយនៅកៅអីបម្រុង។ ក្នុង២០២១ខាងមុខ វ៉ាហេដ បានប្ដេជ្ញាខំប្រឹងប្រែងហ្វឹកហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងជាមួយកីឡាករក្នុងក្រុម៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់