• 2020-11-17 03:13:35
  • កីឡា​ផ្សេង​ៗ

Sport For All​ ផ្សព្វផ្សាយ​ពី​ស៊ីហ្គេម​ ចុះដល់​ខេត្ត​កំពង់ធំ​ហើយ​ថ្មីៗ​នេះ​

  • 2020-11-17 03:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ Sport For All ​កីឡា​ទាំង​អស់​គ្នា​ បាន​ចេញ​ផ្សព្វផ្សាយ​ជា​លើក​ទី៣​ រួចរាល់​នៅ​ខេត្ត​កំពង់ធំ​ ជា​មួយ​បណ្ដា​សិស្សានុសិស្ស​មក​ពី​សាលា​នានា​នៅ​ក្បែរៗ​នោះ។​

រូបភាពផ្ដល់ជូន

លោក ញ៉ាន សុខវិសាល​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ Sport For All​ ដែល​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​បំផុស​ឲ្យ​ប្រជាជន​ម្នាក់​លេង​កីឡា​១ប្រភេទ​ និង​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​នេះ​បាន​បញ្ចប់​ទៅ​ហើយ​នៅ​ឯ​ខេត្ត​កំពង់ធំ។​ មូលហេតុ​កម្មវិធី​លើក​ទី៣​ សម្រេច​យក​ខេត្ត​កំពង់ធំ​នេះ​គឺ​ព្រោះ​ជា​ខេត្ត​មួយ​ដែល​មិន​សូវ​មាន​ពាក់ព័ន្ធ​ជំងឺ​កូវីដ​ តែ​ទោះ​យ៉ាង​នេះ​ក្ដី​ក៏​ក្រុម​ការងារ​បាន​អនុវត្តន៍​ផែនការ​អនាម័យ​ដោយ​ត្រឹមត្រូវ​ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ។​

រូបភាពផ្ដល់ជូន

ដូច​ទៅ​ហ្នឹង​កម្មវិធី​លើក​ទី១-២​ អីចឹង​ដែរ​ពោល​ផ្ដល់​ឱកាស​ឲ្យ​សិស្សានុសិស្ស​ពី​បណ្ដា​សាលា​នានា​បាន​ចូលរួម​លេង​ Game​ បែប​កីឡា​ដូច​ជា​រត់​ប្រណាំង​ ជិះកង់​ ទាត់បាល់​ និង​កីឡា​មួយ​ចំនួន​ទៀត​ដើម្បី​រឹតចំណង​សាមគ្គីភាព​ក៏​ដូច​ជា​ផ្សព្វផ្សាយ​ពី​ចលនា​អូឡាំពិក​ ជា​ពិសេស​ព្រឹត្តិការណ៍​ធំ​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

រំលឹក​ដែរ​ថា​ កម្មវិធី​ Sport For All ឬ ​កីឡា​ទាំង​អស់​គ្នា​ ដែល​ធ្វើ​ឡើង​ជា​លើក​ទី៣​ នេះ​គឺ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​នៅ​ក្នុង​ខេត្ត​កំពង់ធំ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់