• 2020-11-17 03:02:01
  • បាល់ទាត់

អ្នកចាត់ការ​ភ្នំពេញ​ក្រោន ​បក​ស្រាយ​រឿង​​​ទំនាក់​ទំនង​ជាមួយ​លោក​ Lee

  • 2020-11-17 03:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក កែវ សុខ​ងន អ្នក​ចាត់​ការ​របស់​ភ្នំពេញ​ក្រោន​បក​ស្រាយ​​រឿង​ទំនាក់​ទង​ជា​មួយ​លោក Lee Tae Hoon ដែល​ត្រូវ​ចូល​កាន់​តំណែង​​​ជំនួស​​លោក ស៊ុំ វណ្ណា ដែល​ទើប​ចែក​ផ្លូវ​គ្នា។

​ទាក់​ទង​​ជុំ​វិញ​ដំណឹង​ដែល​​បាន​លេចឮ​ថា ភ្នំពេញ​ក្រោន នឹង​យក​គ្រូ​ Lee Tae Hoon មក​ដឹក​នាំ​ សម្រាប់​រដូវ​កាល​ថ្មី ២០២១ នោះ​​​​អ្នក​ចាត់​ការ​ខាង​លើ​បាន​បក​​ស្រាយ​ថា « ​បាទ​បង​! ​អ្វី​ៗ​ស្ថិត​ក្នុង​ការ​​ចរចា​ ដោយសារ​មាន​បេក្ខភាព​ ៥ ទៅ​៦ រូប​សុទ្ធ​តែ​ជា​គ្រូ​ប្រទេស​​មក​ដឹក​នាំ​សម្រាប់​រដូវ​កាល​ថ្មី​។ ក្នុង​នោះ​ក៏​មាន​លោក Lee Tae Hoon ម្នាក់​ដែរ ដែល​ប្រធាន​ក្លឹប​កំពុង​មើល​ពី​សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​របស់​គាត់»។

​លោក​បន្ថែម​ថា មិន​យូរ​ទេ យ៉ាង​ច្រើន​បំផុត​​ចុង​សប្ដាហ៍​នេះ​ក្លឹប នឹង​ធ្វើ​ការ​ប្រកាស​​ផ្លូវ​ការ​​ជុំ​វិញ​ការ​ចូល​កាន់​តំណែង​​គ្រូ​បង្វឹក​ថ្មី​។ ​​ភ្នំពេញ​ក្រោន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល ២០២០ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់