• 2020-11-16 08:43:45
  • បាល់ទះ

ក្លឹប​ដែល​ គួន ម៉ុម, ចាន់ណារ៉ូ និង វឿន វាសនា គ្រោង​ទៅ​លេង​គឺ​ជា​ក្លឹប​ល្បី​មួយ​នៅ​ថៃ​

  • 2020-11-16 08:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សួន ចាន់ណារ៉ូ , គួន ម៉ុម និង វឿន វាសនា ​ត្រូវ​បាន​ក្លឹប​​នៅ​លីគ​ទី២ ថៃ​ទាក់​ទៅ​លេង​នៅ​ទីនោះ ដែល​តំណឹង​នេះ​​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​។ ប៉ុន្តែ​​អ្នក​ខ្លះ​ក៏​មិន​ទាន់​បាន​ដឹង​ថា​ទៅ​លេង​ឲ្យ​ក្លឹប​​ឈ្មោអ្វី​ ?

វឿន វាសនា​

​សួន ចាន់ណារ៉ូ បាន​បញ្ជាក់​មក​កាន់ Sabay ថា គ្លឹប​នោះ​គឺ​ក្លឹប Prince Finance ដែល​កំពុង​ប្រកប​អាជីព​នៅ​លីគ​ទី ២ ថៃ។ ​ក្លឹប​នេះ វឿន វាសនា ធ្លាប់​បាន​ចូល​រួម​ម្ដង​រួ​ច​មក​កាល​រដូវ​កាល​មុន ២០១៩-២០២០ ដោយ​ជួយ​បាន​លើង​ទៅ​លេង​លីគ​កំពូល​ ប៉ុន្តែ​ក៏​ធ្លាក់​មក​លេង​លីគ​ទី​២​វិញ ហើយ​ពេល​នេះ​ក្លឹប​នេះ​​បាន​កោះ​ហៅ កីឡាករ​ឆ្នើម​ទាំង​បី​នាក់​ខាង​លើ​ឲ្យ​ទៅ​ជួយ​ ដែល​ការ​ចេញ​ទៅ​ គឺ​នឹង​អាច​ចុង​ខែ​នេះ (មិនទាន់ច្បាស់​ថ្ងៃ​ចេញ​ដំណើរ) ប្រសិន​បើ​ការ​រៀប​ចំ​ចេញ​ដំណើរ​មិន​មាន​បញ្ហា​អ្វី​។ យ៉ាង​ណា​ភាព​រអាក់​រអួល​នៃ​ការ​ចេញ​ទៅ​លេង​នៅ​លីគ​ទី​២​ថៃ​នេះ​មក​ពី​ បញ្ហា​កូវីដ ១៩ ។

​រំលឹក​ថា កីឡាករ​ទាំង​៣​នាក់​ខាង​លើ​របស់​វិសាខា ​ជា​កីឡាករ​ដ៏​ឆ្នើម​របស់​កម្ពុជា ហើយ​ក៏​ជា​កីឡាករ​ជម្រើស​ជាតិ​ទាំង​បី​នាក់​ផង​ដែរ ពួក​គេ​ត្រូវ​បាន​ចាប់​ទុក​ជា​កីឡាករ​ឆ្នើម​​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​កាល​ឆ្នាំ​៣០១៩ នៅ​ហ្វីលីពីន​​កន្លង​មក​៕ ​

សួន ចាន់ណារ៉ូ ណិង វឿន វាសនា កាល​ចេញ​ទៅ​លេង​នៅ​ថៃ​ឆ្នាំ​មុន
គួន ម៉ុម

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់