- 2020-11-13 11:10:01
- ព័ត៌មាន
Rashford ត្រូវបានគេដកចេញពីក្រុមជម្រើសជាតិអង់គ្លេស
- 2020-11-13 11:10:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rashford ត្រូវបានគេដកចេញពីក្រុមជម្រើសជាតិអង់គ្លេស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Marcus Rashford ត្រូវបានដកចេញពីសមាជិកក្រុមជម្រើសជាតិអង់គ្លេស ដោយសារតែរឿងរបួស។
កីឡាកររូបនេះត្រូវបានកោះហៅទៅចូលរួមក្នុងក្រុមជម្រើសជាតិ សម្រាប់ប្រកួតអន្តរជាតិចុងក្រោយក្នុងឆ្នាំ២០២០នេះ។ យ៉ាងណាមិញ ដោយសារតែការប៉ះទង្គិច កំឡុងប្រកួតរវាង Manchester United និង Everton កាលពីថ្ងៃសៅរ៍កន្លងទៅ។
Rashford បានអវត្តមានពីប្រកួតមិត្តភាពរបស់អង់គ្លេស ដែលលេងទល់នឹងសាធារណរដ្ឋអៀរឡង់ ក្នុងថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងថ្ងៃជាមួយគ្នាដែរ សមាគមបាល់ទាត់អង់គ្លេសបានប្រកាសជាផ្លូវការថា កីឡាកររូបនេះនឹងអវត្តមានពីប្រកួត UEFA Nations League ដែលនឹងលេងទល់ បែលហ្សិក និងអ៊ីស្លង់៕