• 2020-11-13 03:43:54
  • បាល់ទាត់

មិនធម្មតា! ទេស សម្បត្តិ ធ្លាប់ត្រូវក្លឹបមួយនៅលីគថៃទាក់ទង

  • 2020-11-13 03:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ធ្លាប់មានក្លឹបនៅលីគថៃ គេទាក់ទងដែរបង តែគេអត់ប្រាប់ឈ្មោះ គ្រាន់តែគេទាក់ទងតាម Manager របស់ខ្ញុំចឹងណាបង»។ នេះជាសម្ដីរបស់ខ្សែការពារ ទេស សម្បត្តិ ឆ្លើយឆ្លងសារជាមួយ Sabay នាពេលថ្មីៗនេះ។

ទេស សម្បត្តិ អាវ-ស ខោ-ស

បន្ទាប់ទទួលដំណឹងក្លឹបលីគថៃទាក់ទងមក កំផែងដ៏រឹងមាំរបស់ក្លឹបនាគខៀវ បានបង្ហាញអារម្មណ៍រីករាយ និងនឹកស្មានមិនដល់។

ប្រធានក្រុមបឹងកេត សម្បត្តិ បង្ហាញអារម្មណ៍បែបនេះ ៖«តាមទាក់ទងខ្ញុំហ្នឹងបង គឺដូចជាប្រកួតជាមួយព្រះខ័នរាជស្វាយរៀងនៅទឹកដីរបស់ខ្ញុំចប់​ មានគេទាក់ទង​មក។ សម្រាប់អារម្មណ៍វិញ គឺវានឹកស្មានអត់ដល់ទេបង ដែលមានក្លឹបស្រុកក្រៅទាក់ទង តាំងយើងវ័យប៉ុណ្ណឹង។ ខ្ញុំតែងតាមដានលីគថៃ លីគអីអ៊ីចឹង មើលថាពេលណាយើងបានទៅ (លេង) បានអីអ៊ីចឹង ដល់ពេលឮដំណឹងហ្នឹងទៅ យើងសប្បាយចិត្ត»។

ការប្រកបអាជីពនៅក្រៅប្រទេស ជាគោលដៅធំរបស់ខ្សែ​ការពារ​វ័យ​២០ឆ្នាំ ជាពិសេស​ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសជប៉ុន ហើយបើអាចគេចង់ទៅប្រទេសអភិវឌ្ឍន៍បាល់ទាត់កាន់ខ្លាំងជាងនេះទៅទៀត។

អតីតកីឡាករសាលាបាល់ទាត់ជាតិបាទី បានទម្លាយទៀតថាការប្រកួតក្នុងស្រុក មិនគ្រប់គ្រាន់ឡើយសម្រាប់គេ ពោលគឺគេចង់ទៅប្រកបអាជីពនៅក្រៅប្រទេស ចំណែកការប្រកួតឆ្លងប្រទេសនៃពានរង្វាន់ AFC Cup នាពេលខាងមុខ ក៏ជាអ្វីដែលគេចង់បានក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជាឆ្នាំ​២០២០ ដើម្បីស្រង់​យក​បទពិសោធន៍។ ម្យ៉ាងគេចង់ក្លាយជាខ្សែការពារកម្ពុជាទី១ ទៅលេងនៅក្រៅទឹកដីកំណើត​។ លើកឡើងបែបនេះ ទេស សម្បត្តិ មិនមាន​ន័យ​ថា​ លីគកម្ពុជាអន់នោះទេ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែខុសត្រង់តែការប្រកួតប្រជែងគ្នា​បន្តិចបន្តួចប៉ុណ្ណោះ។

នៅលីគកំពូលកម្ពុជាបច្ចុប្បន្ន ទេស សម្បត្តិ មានក្លឹបក្នុងចិត្តតែមួយគត់​គឺ​បឹងកេត ប៉ុន្តែគេនឹងពិចារណាជាថ្មី បើសិនមានក្លឹបក្រៅប្រទេសចង់បានរូបគេទៅជួយក្រុម។

ខ្សែការពារ ទេស សម្បត្តិ បានចូលរួមជាមួយក្លឹបបឹងកេតតាំងពីឆ្នាំ២០១៩ ហើយ​រដូវកាលឆ្នាំ២០២០ កីឡាករមកពីកំពង់ស្ពឺ បានបង្ហាញគុណផលយ៉ាងល្អ (ទម្រង់លេង) និងជួយឱ្យក្លឹប​លើកពានលីគកំពូលកម្ពុជា កាលពីពេលថ្មីៗនេះទៀតផង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី