• 2020-11-13 02:58:34
  • បាល់ទះ

តើ​ស្មាត់​ស្ដាំ​ធំ​ៗ​ទាំង ៥ នាក់​នេះ​អ្នក​ណា​អាច​វ៉ៃ ត្រា​វា​ខ្លី ​ល្អ​ជាង​គេ ?​

  • 2020-11-13 02:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ធំ​ៗ​របស់​កម្ពុជា​ទាំង​អស់​សុទ្ធ​តែ​អាច​មាន​សមត្ថភាព​វ៉ៃ​ ត្រា​វា​​ខ្លី បាន​ដូច​ៗ​ គ្នា​ ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ជូន​កីឡាករ​កំពូល​ស្មាត់​​ស្ដាំ​​ទាំង ៥ នាក់​នេះ​តើ​ម្នាក់​ណា​អាច​ វ៉ៃ ត្រា​វា​ខ្លី ល្អ​ជាង​គេ ?

១- យុន ៖ ស្មាត់​​មក​ពី​ខេត្ត​កំពត​​រូប​នេះ​​មាន​សមត្ថភាព​លោត​សំកាំង​លើ​អាកាស​វ៉ៃ ​ត្រា​វា​ខ្លី យ៉ាង​ល្អ​ឥតខ្ចោះ​កាល​អំឡុង​គេ​នៅ​លេង​កើត ពោល​កាល​មិន​ទាន់​មាន​របួស​ចង្កេះ។ យុន​​ជា​អតីត​ស្មាត់​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស ហើយ​បច្ចុប្បន្ន​គេ​កំពុង​ព្យាបាល​របួស​ចង្កេះ​របស់​គេ។

២- សុខ រ៉ាដូ ៖ ​ស្មាត់​ធំ​របស់​កង​ពល​រូប​នេះ​អាច​វ៉ៃ ត្រា​វា​ខ្លី ល្អ​មិន​ចាញ់​ ស្មាត់​ យុន ខាង​លើ​ប៉ុន្មាន​ទេ ​ហើយ​គេ​​ក៏​ជា​ស្មាត់​ល្អ​មួយ​រូប​ជូរ​មុខ​របស់​កម្ពុជា​ផង​ដែរ ។

៣-​សុវណ្ណនាថ ៖ ស្មាត់​ស្ដាំ​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​ ទទួល​បាន​​​រហស្សនាម​ពី​មហា​ជន​ថា ប្ដូរ​ចង្កេះ​លើ​អាកាស ដែល​ឈ្មោះ​នេះ​ ​មក​ពី​អ្នក​ស្នេហា​បាល់ទះ​មើល​ឃើញ​ថា គេ​អាច​វ៉ៃ​ល្អ ដោយ​ប្ដូរ​ចង្កេះ​បាន​លឿន បត់​​ត្រា​វា​ខ្លី បាន​យ៉ាង​ល្អ​ពេល​បាល់​ស្ថិត​នៅ​ក្នុង​បាំង។

៤-​គួន ម៉ុម ៖ គ្រប់​គ្នា​ប្រហែល​ជា​ដឹង​ហើយ​ពី​សមត្ថភាព​របស់​ គួន​ ម៉ុម តាំង​ពី​គេ​នៅ​ហាត់​ជា​មួយ មហាផ្ទៃ ។ យ៉ាង​ណា​ស្មាត់​ស្ដាំ​ល្អ​ទាំង​វ៉ៃ​លើ និង​បត់​ត្រា​វា​ខ្លី​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​បត់ ត្រា​វា​ខ្លី យ៉ាង​ល្អ​ថែម​ទាំង​ធ្ងន់​ទៀត​ផង ដោយសារ​ការ​លោត​បាន​ខ្ពស់​របស់​គេ​។

៥-ធី ម៉េង​ហួង ៖ ស្មាត់​ដែល​វ៉ៃ​​ចេញ​​មើល​ទៅ​កាច​​រូប​នេះ ត្រូវ​បាន​មហា​ជន​ស្ងើច​សរសើរ​ពី​ការ​វ៉ៃ​ត្រា​វា​ខ្លី​របស់​គេ​ ពិត​ជា​ធ្ងន់​មែន​ទែន ដោយសារ​ការ​លោត​បាន​ខ្ពស់​លើ​អាកាស​ ​និង​សំកាំង​វ៉ៃ​បត់​យ៉ាង​ល្អ។ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់