• 2020-11-12 12:00:00
  • ព័ត៌មាន

គ្រូ​ជម្រើស​ជាតិ​អង់គ្លេស​ ព្រួយ​បារម្ភ​ពី​ "ជំងឺ​វង្វេង​វង្វាន់" ដោយ​សារ​តែ​ការ​លេង​បាល់ទាត់

  • 2020-11-12 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​វង្វេងវង្វាន់​ ជា​ប្រធានបទ​ស្រាវជ្រាវ​មួយ​ក្នុង​ពិភព​អ្នក​សិក្សា​ពី​ទិដ្ឋភាព​ទូទៅ​នៃ​បាល់ទាត់​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​ពេល​វីរបុរស​បាល់ទាត់​អង់គ្លេស Sir Bobby Charlton កំពុង​តែព្យាបាល​ជំងឺ​នេះ ខណៈ​ជើងឯក​ World Cup នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ៥រូប​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ​ គ្រូ​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate បាន​និយាយ​កាល​ពី​ពេល​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​បញ្ហា​នេះ។

“ខ្ញុំ​អាយុ ៥០ឆ្នាំ​ហើយ ខ្ញុំ​ក៏​ធ្លាប់​តែត​បាល់​ច្រើន​ដែរ ដូច្នេះ​ហើយ​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ដែរ “ លោក Southgate បាន​លើកឡើង​។ យ៉ាងណាមិញ លោក​ក៏​ចង់​បាន​ដំណោះស្រាយ​ឲ្យ​ច្បាស់​ៗ​ពាក់ព័ន្ធ​រឿង​ហ្នឹង​ ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​ទាំង​ឡាយ​ផង​ដែរ។

ការ​ស្រាវជ្រាវ​មួយ​ដែល​មាន​ការ​ទ្រទ្រង់​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស​ និង​សមាគម​អ្នក​បាល់ទាត់​អាជីព បាន​រក​ឃើញ​ថា​ កីឡាករ​បាល់ទាត់​ប្រឈម​នឹង​ស្លាប់​ដោយ​ជំងឺ​វង្វេងវង្វាន់ ច្រើន​ជាង​មនុស្ស​ធម្មតា ៣.៥ដង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់