• 2020-11-12 11:21:17
  • បាល់ទាត់

Son មិនដែល​គិត​ថា ខ្លួន​ឯង​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ Premier League ទេ

  • 2020-11-12 11:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​កូរ៉េ​ Son Heung-Min បាន​និយាយ​ប្រាប់​ប៉ុស្តិ៍​ Youtube របស់​សមាគម​បាល់ទាត់​កូរ៉េ​ថា ខ្លួន​មិន​ដែល​គិត​ថា​ខ្លួន​ឯង​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្របខ័ណ្ឌ Premier League ទេ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ “ ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឆ្នើម Premier League អ្វី​នោះ​ទេ។ និយាយ​តាម​ត្រង់​គឺ​អត់​តែ​ម្ដង “ ។

Son បាន​បន្ត​ថា៖ “ ខ្ញុំ​គ្រាន់​តែ​លេង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ប៉ុណ្ណោះ​ ពេល​លេង​ឲ្យ Spurs និង​ក្រុម​ជម្រើស​កូរ៉េ​ខាង​ត្បូង “ ។

សូម​ជម្រាប​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​សាធារណរដ្ឋ​កូរ៉េ​រូប​នេះ​កំពុង​តែ​ឡើង​ជើង​នៅ Spurs ក្នុង​រយៈ​នេះ ដោយ​រក​បាន ១០គ្រាប់ នៃ​ ១៣ប្រកួត​របស់ Spurs ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់