• 2020-11-11 06:27:38
  • បាល់ទាត់

ភ្នំពេញ​ក្រោន នឹង​បើក​ការ​ប្រជុំ​ពិសេស​មួយ ដើម្បី​សិក្សា​ពី​ការ​ពិន័យ​របស់​សហព័ន្ធ​

  • 2020-11-11 06:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន នឹង​បើក​ការ​ប្រជុំ​ពិសេស​មួយ​ក្នុង​ពេល​ឆាប់​ៗ នេះ​ដើម្បី​សិក្សា​ស្ដី​ពី​ការ​ពិន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​មក​កាន់​ក្លឹប ដោយ​​ពិន័យ​ជា​ប្រាក់ ២ លាន​រៀល និង​​មិន​ឲ្យ​មាន​អ្នក​ទស្សនា​ការ ចូល​មើល​ការ​ប្រកួត​សម្រាប់​រដូវ​កាល​២០២១។

រូបថត ភ្នពេញ​ក្រោន

​​លោក កែវ សុខងន អ្នក​ចាត់​ការ​ក្រុម​ភ្នំពេញ​ក្រោន​បាន​ឲ្យ​ដឹង​មុន​នេះ​ថា ក្លឹប​នឹង​កោះ​ហៅ​កីឡាករ​ទាំង​អស់​ ព្រម​ទាំង​​ក្រុម​ការងារ​ទាំង​អស់​ ដើម្បី​បើក​ការ​ប្រជុំ​ពិសេស​មួយ​ជុំ​វិញ​ការ​ពិន័យ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ខាង​លើ។ ​ចំពោះ​ការ​ប្រជុំ​នេះ​ គឺ​ដើម្បី​​ស្នើសុំ​ការ​ដោះ​ស្រាយ​សមស្រប​ណា​មួយ​​ឬ​មួយ​ក៏​យ៉ាង​ណា។

​លោក​បាន​បញ្ជាក់​ថា​ ពេល​នេះ​កីឡាករ​ និង​ក្រុម​ការងារ​កំពុង​ជាប់​លំហែ​កាយ អ្នក​​ខ្លះ​ទៅ​ស្រុក​កំណើត ដោយសារ​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​រដូវ​កាល និង​ជា​ពេលវេលា​ដែល​កីឡាករ​ត្រូវ​​សម្រាក។

​រំលឹក​ថា ភ្នំពេញ​ក្រោន​ទទួល​បាន​ការ​ពិន័យ​ចំនួន ពីរ​ប្រកួត​​មិន​ឲ្យ​អ្នក​ទស្សនា​ចូល​មើល​ និង​ ពិន័យ​ជា​ប្រាក់ ២ លាន​រៀល។ ការ​ពិន័យ​នេះ​​​​លើ​ករណី​អសន្តិសុខ​អំឡុង​​ភ្នំពេញ​ក្រោន​ធ្វើ​ម្ចាស់​ផ្ទះ ទល់​ក្រុម បឹងកេត​ ​ដែល​អ្នក​គាំទ្រ​ជេរប្រមាថ​អាជ្ញាកណ្ដាល​ និង​​ការ​គ្រប់​គ្រង​មិន​បាន​ល្អ​បណ្ដាល​ ឲ្យ​អ្នក​គាំទ្រ​រត់​ចូល​ទីលាន​ជា​ដើម។ ចំណែក​បឹង​កេត​ក៏ទទួល​បាន​ការ​ពិន័យ​ដូច​គ្នា ​១ ប្រកួត​មិន​ឲ្យ​អ្នក​ទស្សនា​ចូល​ និង​ជា​ប្រាក់ ១ លាន​ផង​ដែរ ​ដោយ​សារ​ការ​ប៉ះ​ទង្គិច​នា​ប្រកួត​នោះ​​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់