• 2020-11-11 01:56:28
  • បាល់ទាត់

PSG ​ស្ដាយ​ក្រោយ ​ដែល​ឱ្យ Silva ​និង Cavani ​ចេញ​ពី​ក្លឹប​រដូវ​កាល​មុន​

  • 2020-11-11 01:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Leonardo ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​បាន​និយាយ​ថា​ក្លឹប​ក៏​មាន​ការ​ស្ដាយ​ក្រោយ​ដែរ ដែល​បាន​ឱ្យ​កីឡាករ​សំខាន់​២​នាក់ Thiago Silva ​និង​ Edinson Cavani ​ចាកចេញ​ពី​ក្រុម​កាល​ពី​រដូវ​កាល​មុន​នេះ​។

​កីឡាករ​ទាំង​ពីរ​ខាង​លើ​នេះ ​សុទ្ធ​តែ​អស់​កុងត្រា​នៅ​ក្លឹប ​និង​មិន​បាន​បន្ដ​កុងត្រា​ថ្មី​នោះ​ទេ។ Cavani ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Manchester United ​ដោយ​មិន​មាន​តម្លៃ​ខ្លួន​ឡើយ ​ដោយ​ឡែក​សម្រាប់ Silva ​វិញ​ទៅ​លេង​ឱ្យ​ក្រុម Chelsea ​ហើយ​បាន​ឱកាស​ឡើង​ជា​ប្រធាន​ក្រុម​ទៀត​ផង។ ​Silva ​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​តោ​ខៀវ​ពេញ​ចិត្ត​ទម្រង់​លេង​ជា​ខ្លាំង ​ហើយ​ប្រកួត​កន្លង​មក​នេះ​ក៏​រក​គ្រាប់​បាល់​បាន​ផង​ដែរ។

​ដោយ​មើល​ឃើញ​រដូវ​កាល​នេះ ​ពួកគេ​ទាំង​ពីរ​កំពុង​លេង​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក Leonardo ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​បញ្ជាក់​ថា​ក្រុម​ការងារ​ក៏​មាន​ការ​សោកស្ដាយ​ដែរ​នៅ​ពេល​ឱ្យ​ពួកគេ​ដើរ​ចេញ​ទៅ​យ៉ាង​ស្រួល​ៗ​បែប​នេះ​។ ​លោក​បន្ដ​ថា PSG ​បាន​បង្ក​កំហុស​មួយ​ហើយ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់