• 2020-11-11 01:47:37
  • បាល់ទាត់

Luke Shaw មិន​បាន​លេង​ឲ្យ Man Utd ដល់​មួយ​ខែ​ដោយ​សារ​របួស

  • 2020-11-11 01:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង​របស់ Manchester United​ កីឡាករ Luke Shaw ត្រូវ​សម្រាក​មិន​បាន​លេង​​រយៈពេល​១​ខែ ដោយ​សារ​តែ​មាន​របួស​សរសៃពួរ។

ខ្សែ​ការពារ​វ័យ​២៥​ឆ្នាំ​បាន​ទទួល​រង​របួស​អំឡុង​ពេល​លេង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​យក​ឈ្នះ Everton ៣-១ ក្នុង​ពាន​រង្វាន់ Premier League។ Shaw បាន​បង្ហាញ​ខ្លួន​ឲ្យ​ United ១០​ប្រកួត​ហើយ​ក្នុង​រដូវ​កាល​ថ្មី​នេះ។

របួស​នេះ​កីឡាករ​សញ្ជាតិ​អង់គ្លេស​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​ពាន Premier League ទល់​នឹង West Brom, Southampton និង West Ham ក៏​ដូច​ជា​ពាន Champions League ជាមួយ Istanbul Basaksehir, PSG និង RB Leipzig៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់