• 2020-11-10 11:33:55
  • បាល់ទាត់

ប្រភព​ជិតស្និទ្ធ​ថា​ Pogba មិន​ពេញ​ចិត្ត​លេង​នៅ​ Man Utd ទេ

  • 2020-11-10 11:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Didier Deschamps គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​បម្រើ​ Paul Pogba មិន​ពេញ​ចិត្ត​នឹង​លេង​ឲ្យ​ក្លឹប​ Manchester United ទេ​នៅ​ពេល​នេះ​។

លោក​ Didier បាន​និយាយ​ថា​៖" ខ្ញុំ​ស្គាល់​ Pogba ច្បាស់​ណាស់​។ គេ​ស្គាល់​ចិត្ត​ក្រុម​របស់​គេ​ច្បាស់​ណាស់​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​ដឹង​ថា​គេ​មិន​ពេញចិត្ត​នឹង​ក្លឹប​ទេ​នៅ​ពេល​នេះ​ ដោយ​សារ​តែ​គេ​មិន​បាន​ចូល​លេង​ រី​ឯ​ពេល​បាន​ចូល​លេង​ប្រកួត​ ​ខាង​ក្លឹប​បាន​​ដាក់​ឲ្យ​លេង​ខុស​ជំនាញ​របស់​គេ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Pogba មិន​បាន​ចូល​រួម​ ២​ប្រកួត​មក​ហើយ​ក្នុង​ចំណោម​ទាំង​ ៧​ប្រកួត​ក្នុង​រដូវកាល​ថ្មី​នេះ​ ចំណែក​ឯ​ប្រកួត​ខ្លះ​ ដែល​គេ​បាន​ចូល​លេង​វិញ​ ខាង​ក្លឹប​បាន​សុំ​ឲ្យ​គេ​លេង​ជា​ ខ្សែ​ស្លាប​ឆ្វេង​ទៅ​វិញ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់