- 2020-11-10 03:42:17
- បាល់ទាត់
Jose បង្ហាញកូនចៅចាស់ដែលស្ថិតក្នុងជម្រើស១១នាក់ ប៉ុន្តែគ្មាន Ramos និង Zlatan ឡើយ
- 2020-11-10 03:42:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose បង្ហាញកូនចៅចាស់ដែលស្ថិតក្នុងជម្រើស១១នាក់ ប៉ុន្តែគ្មាន Ramos និង Zlatan ឡើយ
ចន្លោះមិនឃើញ
Jose Mourinho បានចុចឈ្មោះជម្រើស១១នាក់លចេញពីកូនចៅចាស់របស់លោក ក្នុងនោះមាន៨នាក់មកពី Chelsea និងគ្មានឈ្មោះ Sergio Ramos និង Zlatan Ibrahimovic ឡើយ។
Mourinho បានចូលដឹកនាំ Chelsea ក្នុងឆ្នាំ២០០៤ ជួយក្រុមរហស្សនាមតោខៀវឈ្នះពាន Premier League ២រដូវកាលជាប់គ្នា។ សម្រាប់ជម្រើស១១នាក់ក្នុងចិត្តអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានជ្រើសរើសអ្នកចាំទី Petr Cech។ Chelsea បានទិញ Cech ពីក្លឹប Rennes ក្នុងឆ្នាំ២០០៤។
ចំពោះខ្សែការពារលោកពេញចិត្ត John Terry, Ricardo Carvalho និង William Gallas ដែលពួកគេទាំង៣នាក់នេះជាសមាជិកសំខាន់នាំ Chelsea ការពារនិងលើកពានលីគកំពូលអង់គ្លេស។ Javier Zanetti ដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់ Jose កាលនៅ Inter Milan ក៏ស្ថិតក្នុងឈ្មោះខ្សែការពារ៤ខាងក្រោម។
Claude Makelele, Frank Lampard និង Mesut Ozil ជាជម្រើសខ្សែបម្រើទាំង៣របស់ Mourinho។ ងាកទៅខ្សែប្រយុទ្ធខាងលើមាន Eden Hazard ត្រូវលេងខាងឆ្វេង Cristano Ronaldo នៅខាងស្ដាំ ប្រយុទ្ធចំតួគឺ Didier Drogba។ យ៉ាងណាមិញក្នុងជម្រើស១១នាក់នេះគេមិនបានឃើញឈ្មោះ ខ្សែការពារល្អបំផុតម្នាក់នាពេលបច្ចុប្បន្ន Sergio Ramos ខ្សែបម្រើ Paul Pogba និង ខ្សែប្រយុទ្ធ Zlatan Ibrahimovic នោះទេ៕