• 2020-11-10 07:15:28
  • ព័ត៌មាន

មិនចាញ់បងទេ! ប្អូន Rooney ស៊ុត​ពីជាងពាក់កណ្ដាលតារាង ផ្អើលគេឯងនៅ FA Cup

  • 2020-11-10 07:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រហែលជាធ្លាប់ឃើញអតីត​ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Wayne Rooney ស៊ុត​ពីចម្ងាយ​ហើយ។ មិនឲ្យចាញ់បងប្រុសប៉ុន្មានទេ កីឡាករ John Rooney ដែលជាប្អូនប្រុសបង្កើត​របស់ Wazza បាន​ទាត់​បញ្ចូលទី​ពីពាក់កណ្ដាលតារាង បញ្ចូលទី ជួយ​ឲ្យក្រុម Stockport County របស់ខ្លួន ឈ្នះ​ក្រុម Rochdale ក្នុងជុំទី១ FA Cup កាលពីថ្ងៃអាទិត្យ។

John Rooney ស៊ុត​ពី​ជាងពាក់កណ្ដាលតារាង (រូបភាពពី YouTube FA Cup)

មិនត្រឹមតែគ្រាប់បាល់ដ៏គួរ​ឲ្យភ្ញាក់ផ្អើលនោះទេ ជ័យជម្នះ​នេះ ក៏បង្ក​ភាព​ភ្ញាក់ផ្អើល​មិនស្ទើរដែរ ដោយសារ​ក្រុម Stockport County ជាក្រុមស្ថិត​នៅ​ក្របខណ្ឌ National League (លីគលំដាប់ទី៥ អង់គ្លេស) ខណៈ Rochdale ជាក្រុម​លេង​នៅក្របខណ្ឌ League One (លីគ​លំដាប់ទី៣ អង់គ្លេស)។

ចង់ដឹង John Rooney (អាយុ ២៩ឆ្នាំ) ស៊ុត​ពីចម្ងាយ​ល្អយ៉ាងណានោះ សូមទស្សនា​វីដេអូ​ពី Channel YouTube ផ្លូវការរបស់ FA Cup ខាងក្រោមនេះ៖

បើប្រិយមិត្តមិនធ្លាប់ឃើញ​គ្រាប់បាល់របស់​ Wayne Rooney ស៊ុត​ពីចម្ងាយទេ សូមមើលវីដេអូទាំង ៣ ខាងក្រោម៖

  • ពេលលេងនៅ D.C United (វីដេអូពី YouTube Major League Soccer)៖
  • ពេលលេងនៅ Everton (វីដេអូពី YouTube Everton)៖
  • ពេលលេងនៅ Man Utd (វីដេអូពី YouTube Manchester United)៖
មតិយោបល់