• 2020-11-09 04:00:46
  • បាល់ទាត់

Jose ​៖​Spurs ​នឹង​ឈ្នះ​ជើង​ឯក​​មិន​ពិបាក​ទេ បើ​លេង​នៅ​លីគ​ក្រៅ​ពី​អង់គ្លេស

  • 2020-11-09 04:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​បាន​អះអាង​ថា​ក្រុម Spurs ​នឹង​ក្លាយ​ជា​ជើង​ឯក​លីក​មិន​ខាន ប្រសិន​បើ​ពួកគេ​លេង​នៅ​លីគ​ប្រទេស​ផ្សេង​ក្រៅ​ពី​អង់គ្លេស។

​លោក Jose ​កំពុង​ដឹង​នាំ​ក្រុម Spurs ​បាន​យ៉ាង​ល្អ ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង Premier League ​ឆ្លង​កាត់​៨​ប្រកួត​មក​នេះ។ ​យ៉ាង​ណាមិញ ​លទ្ធផល​ដើម​រដូវ​កាល​នេះ ​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​រូប​នេះ​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​លោក​យល់​ថា​ការ​ប្រកួត​ប្រជែង​ពាន​នៅ​សល់​ពេល​ច្រើន​ទៀត ​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​លីគ​របស់​អង់គ្លេស​នេះ​។

​អ្នក​ចាត់ការ​ពោរពេញ​ដោយ​ល្បិចកល​ខាង​លើ​បាន​និយាយ​ថា​៖ “ក្រុម​នេះ​នឹង​ក្លាយ​ជា​ជើង​ឯក ​ក្នុង​លីគ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប ​ប៉ុន្តែ Premier League ​គឺ​ពិបាក​បំផុត។ ព្រោះ​នៅ Premier League ​អ្នក​អាច​ធ្វើ​បាន​រដូវ​កាល​ល្អ ​អាច​មាន​ពិន្ទុ​ច្រើន តែ​ចុង​ក្រោយ Liverpool , Man City , Chelsea, Man Utd , Leicesster City , Arsenal ​ឯ​ណោះ​ទេ។ ដូច្នេះ​អ្នក​អាច​មាន​រដូវ​កាល​ដ៏​ល្អ តែ​មិន​មែន​ជា​ជើង​ឯក​ឡើយ”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់